អាណោចអាធ័មណាស់..!យុវតី២នាក់ជិះម៉ូតូលឿនជ្រុលទៅបុកខឿនផ្លូវបណ្តាលឲ្យដួលបោកក្បាលស្លាប់ទាំង២នាក់

ចែករំលែក៖

ភ្នំពេញ៖ យុវតីពីរនាក់បានបែកក្បាលស្លាប់យ៉ាងអាណោចអាធម៏ ក្រោយពេលជិះម៉ូតូមួយគ្រឿងម៉ាក HONDA BEAT ក្នុងល្បឿនលឿនទៅបុកនិងខឿនសួនច្បាពុះចែកទ្រូងផ្លូវអូសទៅមុខច្រើនម៉ែត្រ កាលពីវេលាម៉ោ០៤:៣០នាទីទៀបភ្លឺត្រូវនិងថ្ងៃទី៨ ខែវិច្ចិកា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្តោយផ្លូវ១០០៣ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សកែវ រាជធានីភ្នំពេញ ។

តាមការបញ្ជាក់ពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញយុវត្តីរងគ្រោះទាំងពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាក HONG DA BEATមួយគ្រឿងពាក់ផ្លាភ្នំពេញ1KD-7190 ជិះឌុបគ្នា២នាក់ធ្វើដំណើរតាមបណ្តោយផ្លូវ ១០០៣ក្នុងល្បឿនលឿនលុះពេលជិះមកដល់ចំណុចកើតហេតុខាងលើក៏បានរ៉េចង្កូតជ្រុលទៅបុកខឿនថ្មពុះចែកទ្រង់ផ្លូវពេញទំហឹងបណ្តាលឲ្យដួលបោកក្បាលនៅនិងផ្លូវបែកខួរស្លាប់ទាំង២នាក់យ៉ាងអាណោចអាធ័មភ្លាមនោះក៏មានប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកទីតាំងកន្លែងកើតហេតុភាពៗផងដែរ។

...

ក្រោយពេលកេីតហេតុសមត្ថកិច្ចជំនាញ ចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋានខណ្ឌឫស្សីកែវ បានចុះមកដល់យកម៉ូតូទៅរក្សាទុកជាបណ្ដោះអាសន្នសិនចំណែកឯសពជនរងគ្រោះសមត្ថកិច្ច ធ្វើលិខិតប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print