ភ្នំពេញ៖ បុរសម្នាក់បេីករថយន្ដសាំយ៉ុង ដែលកែច្នៃដឹក មាន់មួយគ្រឿងបើកក្នុងល្បឿនលឿនមិនប្រយ័ត្នក៏រ៉េចង្កូតឡើងខឿនរួចបន្តទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់ចំនួនមួយដើមចំណែកឯរថយន្តបង្ករងការខូចខា៥យ៉ាងដំណំ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ៣:៤០នាទី ទៀបភ្លឺ ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ ១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ប្រភពពីកន្លែងកើតហេតុបានហើយដឹងថានៅមុនពេលកើតហេតុគេឃើញរថយន្តបង្កម៉ាក សាំយ៉ុងដែលគេកែច្នៃពណ៌សមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 2W-5187 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តាយផ្លូវជាតិលេខ១ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនលុះពេលបើកមិដល់ចំណុចកើតហេតុខាងលើក៏រ៉េចង្កូតឡេីងខឿន រួច បន្តបុកបង្គោលភ្លើងបំភ្លឺផ្លូវចំនួនមួយដេីម បណ្ដាលឲ្យបាក់រលំដេកដល់ ដី សំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ទៅដល់មនុស្ស។
ក្រោយពេលកេីតហេតុ សមត្ថកិច្ចជំនាញ ចរាចរណ៍ ផ្លូវគោក នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចុះមកធ្វើការ វាស់វែងយករថយន្ត ទៅរក្សាទុករង់ចាំ ការ ដោះស្រាយនៅពេលក្រោយ ៕ដោយ ៖ភារ៉ា ដង្កោ










