សេចក្តីបំភ្លឺរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ពាក់ព័ន្ធនឹងសារព័ត៌មានមួយចំនួន បានធ្វើការបកស្រាយ និងផ្សព្វផ្សាយព័ត៌មាន ស្តីពី ជំនួបពិភាក្សាការងាររវាងលោក ស៊ុន ចាន់ថុល ជាមួយតំណាងក្រុមហ៊ុនសាជីវកម្ម McDonald’s Corporation ដែលប្រាសចាកពីខ្លឹមសារជាក់ស្តែងដែលបានផ្សព្វផ្សាយ និងនាំឱ្យមានការភ័ន្តច្រលំ

ចែករំលែក៖

ភ្នំពេញ​៖​ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានកិត្តិយសសូមជម្រាបជូនសាធារណជនទាំងអស់ឱ្យបានជ្រាបថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានសារព័ត៌មានមួយចំនួនបានធ្វើការបកស្រាយ និងផ្សព្វផ្សាយ ព័ត៌មាន ស្តីពី ជំនួបពិភាក្សាការងាររវាង ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយតំណាងក្រុមហ៊ុនសាជីវកម្ម McDonald’s Corporation ដែលប្រាសចាក ពីខ្លឹមសារជាក់ស្តែងដែលបានផ្សព្វផ្សាយ និងនាំឱ្យមានការភ័ន្តច្រលំ អាស្រ័យហេតុនេះក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា សូមធ្វើការបំភ្លឺដូចតទៅ៖

ជំនួបនេះបានប្រព្រឹត្តទៅកាលពីថ្ងៃចន្ទ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងគោលបំណងចម្បងគឺ ដើម្បីពិភាក្សាអំពីសក្តានុពលទីផ្សារ និងលទ្ធភាពនៃការធ្វើអាជីវកម្មរបស់ ក្រុមហ៊ុន McDonald’s នៅក្នុង ព្រះរាជាណាចក្រកម្ពុជា ដោយមិនទាន់មានការសម្រេចចិត្តជាផ្លូវការណាមួយ អំពីការបោះជំហានចូលមក បើកហាងនៅកម្ពុជា ឬ ការស្វែងរកដៃគូវិនិយោគនៅឡើយទេ។

ក្រុមហ៊ុនបានធ្វើការកត់សម្គាល់អំពីទីផ្សារ កម្ពុជា សម្រាប់ការរៀបចំយុទ្ធសាស្ត្រពង្រីកទីផ្សាររបស់ខ្លួននាពេលអនាគត ប៉ុន្តែបច្ចុប្បន្ននេះ ក្រុមហ៊ុនកំពុង ស្ថិតនៅក្នុងដំណាក់កាល នៃការពង្រឹងទីផ្សារដែលខ្លួនមានស្រាប់ជាមុនសិន។

...

សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print