ខេត្តស្វាយរៀង៖ កងរាជអាវុធហត្ថខេត្តស្វាយរៀង នាថ្ងៃទី៨ខែវិច្ឆិកាឆ្នាំ២០២៥ បានបញ្ជូនជនសង្ស័យ២នាក់ និងវត្ថុតាងទៅតុលាការករណី រក្សាទុក ឬជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
កងរាជអាវុធហត្ថខេត្តស្វាយរៀងបានអោយដឹងថាជនសង្ស័យមានឈ្មោះ ជី សំណាង ភេទប្រុស អាយុ ២២ ឆ្នាំជនជាតិខ្មែរ មុខរបរចុងភៅ បច្ចុប្បន្នស្នាក់នៅក្នុងកាស៊ីណូឡឺម៉ាកាវ ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង (វិជ្ជមាននូវសារធាតុញៀន) ។
និងឈ្មោះ ស៊ីវ ទីទី ភេទប្រុស អាយុ ២៥ ឆ្នាំជនជាតិខ្មែរ មុខរបរសន្តិសុខ បច្ចុប្បន្នស្នាក់នៅផ្ទះជួល ស្ថិតនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង (វិជ្ជមាននូវសារធាតុញៀន) ។
ប្រភពបន្តថា នៅវេលាម៉ោង ៣និង៥ នាទី រសៀលថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានការចង្អុលបង្ហាញពីលោក ឧត្ដមសេនីយ៍ត្រី សុខា រ៉ានាថ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ត្រី គ្រុយ សុខឡេង មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង និងដោយមានការសម្របសម្រួលនីតិវិធីពីឯកឧត្ដម ខាំ សុផារី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានចុះប្រតិបត្តិការបង្រ្កាបករណី រក្សាទុក ឬជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចខាងមុខកាស៊ីណូឡឺម៉ាកាវ ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់។
ប្រភពដដែលបន្តថាវត្ថុតាងដកហូតរួមមាន៖
ថ្នាំក្រាមពណ៌សថ្លា ចំនួន១០ កញ្ចប់មានទម្ងន់ ១,០៧៣.១ ក្រាម (គិតទាំងសំបកវេចខ្ចប់)(ប្រភេទមេតំហ្វេតាមីន)ថ្នាំគ្រាប់ពណ៌បៃតង ចំនួន០១ កញ្ចប់មានទម្ងន់៥៨,១ក្រាម (គិតទាំងសំបកវេចខ្ចប់)(ប្រភេទអ៊ិចស្ត្រាស៊ី)ម្សៅម៉ត់ពណ៌ស ចំនួន០៣ កញ្ចប់មានទម្ងន់១២,២ក្រាម (គិតទាំងសំបកវេចខ្ចប់) )(ប្រភេទកេតាមីន)ទូរស័ព្ទដៃ ចំនួន ០៣ គ្រឿង ម៉ូតូ ចំនួន ០១ គ្រឿងលោហៈធាតុពណ៌លឿង(ខ្សែក) ចំនួន ០១ ខ្សែលោហៈធាតុពណ៌លឿង(ចិញ្ជៀន) ចំនួន ០២ វង់នាឡិកាដៃ ចំនួន ០១ គ្រឿង
កាបូបពណ៌ខ្មៅ ចំនួន ០២ កាបូប(កាបូបស្ពាយ ចំនួន០១,កាបូបដៃដាក់លុយ ចំនួន ០១)
សម្ភារៈសម្រាប់វេចខ្ចប់ និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន៕










