ភ្នំពេញ ៖ នៅទីបញ្ជាការយោធភូមិភាគទី១ មានរៀបចំកិច្ចប្រជុំ សហប្រតិបត្តិការប្រចាំឆ្នាំលើកទី ២៥រវាងអង្គភាពយោធភូមិភាគទី១នៃកងយោធពលខេមរភូមិន្ទ កម្ពុជា ជាមួយ យោធភូមិភាគទី៥ នៃកងទ័ពប្រជាជន វៀតណាម នៅថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ លី សូរ៉ារិទ្ធ មេបញ្ជាការយោធភូមិភាគទី១ និង លោក ឧត្តមសេនីយ៍ទោ ឡេ ង៉ុកហាយ មេបញ្ជាការយោធភូមិភាគទី៥ នៃកងទ័ពប្រជាជនវៀតណាម ។
លោក ឧត្តមសេនីយ៍ទោ លី សូរ៉ារិទ្ធមេបញ្ជាការយោធភូមិភាគទី១ ក្នុងនាមជាប្រធានប្តូរវេននៃកិច្ចប្រជុំឆ្នាំនេះបានថ្លែងថា៖ ដោយអនុលោមតាមកិច្ចព្រមព្រៀង រវាង រាជរដ្ឋា ភិ បាល និង ក្រសួងការពារជាតិ របស់ ប្រទេស ទាំងពីរ និងដោយយោង តាមស្មារតី នៃកិច្ចប្រជុំ សហប្រតិបត្តិការ ប្រចាំឆ្នាំ លើកទី២៤ ឆ្នាំ២០២៤ នៅយោធភូមិភាគទី៥ នៃកងទ័ពប្រជាជនវៀតណាម យើងបានធ្វើឲ្យមានការវិវត្តន៍រីកចំរើន លើកិច្ចសហ ប្រតិ បត្តិ ការ រវាងយោធភូមិភាគទាំងពីរ ក្នុង នាម ជាប្រទេាភូមិផង របងជាមួយ រក្សាបាននូវចំណង មិត្តភាព សាមគ្គីភាព និង កិច្ចសហប្រតិបត្តិការល្អ ទប់ស្កាត់បាននូវអំពើអនាធិប្បតេយ្យគ្រប់រូបភាព រក្សាសន្តិសុខសុវត្តិភាព តាមបណ្តោយតំបន់ព្រំដែនប្រទេសទាំងពីរ ដែលស្ថិតក្នុង ភូមិសាស្ត្រដែល យោធភូមិភាគ ទាំងពីរទទួលខុសត្រូវ ធ្វើឲ្យតំបន់ព្រំដែនក្លាយជាតំបន់សន្តិភាព មិត្តភាព ស្ថិរភាព និងប្រកប ដោយ ការអភិវឌ្ឍន៍ ។
លោកឧត្តមសេនីយ៍ទោ ឡេ ង៉ុកហាយ មេបញ្ជាការយោធភូមិភាគទី៥ នៃកងទ័ពប្រជាជនវៀតណាម បានថ្លែងអំណរសាទរជាពន្លឹកចំពោះចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏រឹង មាំ រវាងយោធភូមិភាគទី១ នៃកងយោធ ពលខេមរ ភូមិន្ទ និង យោធភូមិ ភាគទី៥ នៃកង ទ័ពប្រជាជនវៀតណាម ស្ថិតស្ថេរ រឹងមាំជានិច្ចនិរន្តន៍តរៀងទៅ ។
នៅក្នុងកិច្ចប្រជុំភាគីទាំងពីរ ក៏បាន ឯកភាពគ្នារួមមាន៖ បន្តពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ; រាល់សភាពការណ៍ដែល កើតមាន ឡើង តាម បណ្តោយ ព្រំដែន ប្រទេសទាំងពីរ ស្ថិតក្នុងភូមិសាស្ត្រ ដែលយោធភូមិភាគទាំងពីរទទួលខុសត្រូវ ត្រូវជូនព័ត៌មានឲ្យគ្នា ទៅវិញទៅមកជាបន្ទាន់ ដើម្បីមាន វិធានការ ដោះស្រាយ ។ សហការគ្នាជួយ ប្រជា ពលរដ្ឋដែលរង គ្រោះ ដោយធម្មជាតិផ្សេងៗ តាម បណ្តាខេត្ត ជាប់ព្រំដែន ស្ថិតក្នុងភូមិសាស្រ្តដែល យោធភូមិភាគ ទាំងពីរ ទទួល ខុសត្រូវ។ បន្តជួយ ដល់ ក្រុមរុករកអដ្ឋិធាតុ កងទ័ព ស្ម័គ្រចិត្ត វៀតណាមដែលកំពុងធ្វើការក្នុ ង ភូមិសាស្ត្រ យោធភូមិ ភាគទី១ ។ សហការគ្នាចូលរួម គាំទ្រ ដល់គណៈកម្មការ វាស់វែងបោះ បង្គោល ព្រំដែន ថ្នាក់ជាតិរបស់ ប្រទេសទាំងពីរ ។
.ភាគី ទាំងពីរ ក៏បាន ឯកភាពគ្នាថា៖ កិច្ចប្រជុំ សហប្រតិបត្តិការប្រចាំឆ្នាំលើក ទី ២៦ រវាងយោធភូមិភាគទី១ នៃកង យោធ ពល ខេមរភូមិន្ទ ជាមួយយោធភូមិភាគទី៥ នៃកងទ័ព ប្រជាជនវៀតណាម នឹងត្រូវធ្វើនៅ យោធភូមិភាគទី៥នៃកងទ័ព ប្រជាជនវៀតណាម អាស្រ័យ ដោយ ភាគីយោធភូមិភាគ ទី៥ ជាម្ចាស់ផ្ទះ ជាអ្នកកំណត់ពេល វេលានិងទីកន្លែង។ បន្ទាប់មកភាគីទាំងពីរ បានចុះហត្ថលេខា លើ កំណត់ ហេតុកិច្ចប្រជុំ និងបានជូននូវវត្តុអនុស្សាវរីយ៍ជូនគ្នាទោវិញទៅមក ប្រកបដោយស្មារតីសាមគ្គីអន្តរជាតិខ្ពស់បំផុត៕














