ពលរដ្ឋប្រទះឃើញបុរសម្នាក់ស្លាប់លើផ្លូវរថភ្លើង បង្កការភ្ញាក់ផ្អើល

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈពលរដ្ឋភ្ញាក់ផ្អើលខណ: ប្រទះឃើញសពបុរសម្នាក់ដេកផ្កាប់មុខស្លាប់នៅលើផ្លូវរថភ្លើង ខាងក្រោយរោងចក្រចាស់មួយកន្លែងនៅថ្ងៃទី៨ខែវិច្ឆិកាឆ្នាំ២០២៥ ដែលមានទីតាំងខាងលិចការ៉ាស់សាំង ប៉ោ វណ្ណៈ ស្ថិតក្នុងភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ។

ប្រភពពលរដ្ឋ.សាកសពមានឈ្មោះ នី ណន ភេទប្រុសអាយុ ៣២ឆ្នាំ មុខរបរជាកម្មករធ្វើការនៅក្នុងរោងចក្រ ដោយសង្ស័យថាក្រោយពីគាត់បានចេញពីធ្វើការ ធ្វើដំណើរមកដល់ចំណុចកើតហេតុត្រូវបានរថភ្លើងគៀ ស្លាប់នៅកន្លែងកើតហេតុតែម្ដង។

ករណីខាងលើនេះក៏មានសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានទៅដល់ទីកន្លែងកើតហេតុ.នៅវេលាម៉ោង ១០និង ១២ នាទីថ្ងៃ ខែ ឆ្នាំដដែល ដើម្បីពិនិត្យជាក់ស្ដែងនិងរងចាំការធ្វើ កោសល្យវិច័យ​ ទៅលើសាកសពពីសំណាក់មន្ត្រីជំនាញដើម្បីស្វែងរកមូលហេតុពិតប្រាកដទៅលើការ ស្លាប់ បាត់បង់ជីវិតរបស់សាកសពខាងលើ មុននឹងប្រគល់ជូន​សាច់ញាតិ​ យកទៅធ្វើបុណ្យតាមប្រពៃណី។វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print