នគរបាលព្រហ្មទណ្ឌឃាត់ខ្លួនជនសង្ស័យ៤នាក់ ដែលក្លែងឯកសារ និងកាត់សោចូលនៅផ្ទះរបស់អ្នកដទៃ នៅខណ្ឌកំបូល

ចែករំលែក៖

ភ្នំពេញ÷ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានទទួលពាក្យបណ្តឹងរបស់ឈ្មោះ ឯក រិទ្ធីវណ្ណ ភេទប្រុស ដោយមានជនមិនស្គាល់អត្តសញ្ញាណ០១ក្រុម បានកាត់សោរចូលនៅផ្ទះរបស់ខ្លួនស្ថិតនៅបុរីម៉ន ដានី គម្រោង២០ ផ្ទះលេខ៣៨ ផ្លូវលេខ០២ ភូមិស្វាយ សង្កាត់ស្នារ ខណ្ឌកំបូល រាជធានីភ្នំពេញ។

ក្រោយពីទទួលបានពាក្យបណ្តឹងខាងលើ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន អនុប្រធាននាយកដ្ឋាន បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ដោយបានអញ្ជើញមនុស្សចំនួន៤នាក់ ពាក់ព័ន្ធក្នុង ករណីខាងលើមកធ្វើការសាកសួរ រួមមាន៖

*ទី១៖ ឈ្មោះ វ៉ាន់ ស្រីនីត ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ
*ទី២៖ ឈ្មោះ សាម ស៊ាមមួយ ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ
*ទី៣៖ ឈ្មោះ សឿន ណាក់ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ
*ទី៤៖ ឈ្មោះ ផែន ម៉ូនីកា ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ។

ជនសង្ស័យខាងលើបានសារភាពប្រហាក់ប្រហែលគ្នាថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពក្លែងឯកសារ ផ្ទះលេខ ៣៨ ផ្លូវលេខ២ ភូមិស្វាយ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ដើម្បីតប្រព័ន្ធទឹកភ្លើង និងបានឲ្យបក្ខពួកចូលស្នាក់នៅប្រាកដមែន។

...

បច្ចុប្បន្ន ជនសង្ស័យខាងលើ កំពុងធ្វើការសាកសួរនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print