រថយន្ដដឹកទំនិញមួយគ្រឿងបើកលឿនមិនប្រយ័ត្នក៏រ៉េចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់ចំនួន៣កង់

ចែករំលែក៖

​ ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តម៉ាកHYUNDAIដឹកទំនិញមួយគ្រឿងបើកក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នក៏រ៉េចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹងបណ្ដាលឲ្យបាក់ចំនួន ៣កង់ខ្ទាតចេញពីកន្លែងដើមចំណែកឯរថយន្តបង្កវិញខូចខាតផ្នែកខាងមុខយ៉ាងដំណំ។
​ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង ៩:៣០នាជីទីយប់ត្រូវនឹងថ្ងៃទី ៨ ខែវិច្ឆិកាឆ្នាំ ២០២៥ស្ថិតនៅលើ ៦០ ម៉ែត្រក្នុងសង្កាត់ជើងឯក​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ។
​ តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាក HYUNDAIដឹកទំនិញមួយគ្រឿងពណ៌សពាក់ផ្លាកលេខភ្នំពេញ 3F-6870បេីកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវ៦០ម៉ែត្រទិដៅពីត្បូងទៅជើងក្នុងល្បឿនលឿនលុះពេលបើកមកដល់ចំណុចកើយហេតុខាងលើ ពុំដឹងថារថយន្តមានបញ្ហាអ្វីនោះទេបានរ៉េចង្កូតទៅបុករបាំងថ្មដាក់ពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹងបណ្ដាលឲ្យបាក់ចំនួន៣ កង់ចំណែកឯរថយន្តបង្កវិញរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស។
​ បន្ទាប់ពីកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងមន្ត្រីជំនាញចរាចរណ៍ចុះមកវាស់វែងរួចស្ទូចយករថយន្តបង្កខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕​ ដោ​យ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print