សមត្ថកិច្ចឃាត់បុរសជនជាតិចិនម្នាក់​​ចូល​គាស់​​ទូ​ដែកផ្ទះ​​វេជ្ជបណ្ឌិត​យក​ប្រាក់​និង​គ្រឿងអលង្កា​រ​ជាង​១០​ម៉ឺន​ដុល្លារ កាល២ថ្ងៃមុន

ចែករំលែក៖

ភ្នំពេញ ៖ ជនជាតិ​ចិន​ម្នាក់​ត្រូវ​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​សហការ​ជាមួយ​នគរបាល​ការិយាល័យ​ព្រហ្ម ទណ្ឌ​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ស្រាវ ជ្រាវ​ឃាត់ខ្លួន​ បន្ទាប់​ពី​ធ្វើ​សកម្មភាព​គាស់​ផ្ទះ លោក​វេជ្ជបណ្ឌិត​ និង​គាស់​បំបែក​ទូដែក​យក​ប្រាក់​ រួមទាំង​​គ្រឿងអលង្កា​សរុប​ជា​ទឹកប្រាក់​ចំនួន​១១២ ៤៥០​ដុល្លារ (​មួយ​សែន មួយ​ម៉ឺន​ពីរ ពាន់​បួន​រយ​ហាសិប​ដុល្លារ​)​ហើយ​គេចខ្លួន​បាន​តែ​២​ថ្ងៃ​ប៉ុណ្ណោះ​។

ជនសង្ស័យឈ្មោះចាង ទៀន វៃ​(Zhang Dian Wei )​ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ ជនជាតិ​ចិន កាន់លិខិតឆ្លង ដែន​លេខ​EP2843056 មុខរបរ​លក់​បាយ ស្នាក់​នៅផ្ទះ​៣៣ បុរី ជីប ម៉ុង លែ​ន​ពោធិ៍​ចិន​តុង ផ្លូវ​១១៣K ភូមិ​ត្រពាំង​ជ្រៃ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

​រីឯជន​រង​គ្រោះជន​រង​គ្រោះ​ឈ្មោះ ឥន សម្ភាវិត ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ជា​វេជ្ជបណ្ឌិត មាន​ទីលំនៅ បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​លេខ​៣៥ បុរី​ជីប ម៉ុង លែ​ន​ពោធិ៍​ចិន​តុង ផ្លូវ​១១៣K ភូមិ​ត្រពាំង ជ្រៃ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

លោក​វរៈសេនីយ៍ឯក ម៉​ន វុ​ធី​ អធិការ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បានឱ្យដឹង​ថា កាលពី​ថ្ងៃ​ទី​០៤ ខែវិច្ឆិកាឆ្នាំ​២០២៥ ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​ធ្វើ​ដំណើរ​កំសាន្ត​ទៅ​ខេត្ត​មណ្ឌល​គី​រី និង​សម្រាកនៅ​មណ្ឌល​គី​រី​១​យប់​។​ លុះ​នៅ​វេលា​ម៉ោង​ប្រហែល​៤​និង​៣០​នាទី​ព្រឹកថ្ងៃ​ទី​០៥​ខែវិច្ឆិកា ឆ្នាំ​២០២៥ ទើប​ក្រុម គ្រួសារ​ជន​រង​គ្រោះ​ត្រឡប់​មក​ដល់​ផ្ទះ​វិញ​ស្រាប់តែ ឃើញ​ផ្ទះ​របស់​ខ្លួន បើកទ្វា​ចំហ ត្រូវ​ចោរ រើរុះ និង​ឃើញ ទូដែក​ដែល​ដាក់​គ្រឿង អលង្ការ​ផ្សេង​ៗ​ត្រូវ​បាន​គាស់​បំបែក​យក​លុយ​និង​សម្ភារៈ ក្នុង​ទូក​ដែក​ទាំងអស់ ។

លោក​អធិការ​បានឱ្យដឹង​ទៀត​ថា​ នៅ​ក្នុង​សកម្មភាព ជន សង្ស័យ​បាន​គាស់​យក​លុយ​និង​គ្រឿងអលង្កា​រួម​មាន​៖​ប្រាក់​ដុល្លា​ប្រហែល​៤៥០០០​ដុល្លារ , ចិញ្ចៀនពេជ្រ​០៣​វង់​គិត​ជា​ប្រាក់​ចំនួន ១១៥០០​ដុល្លារ​, ខ្សែដៃ​ពេជ្រ​០២​ខ្សែ ១១០០០​ដុល្លារ,ខ្សែដៃ​មាស​០២​ខ្សែ(​ទម្ងន់​០១​តម្លឹង​)​គិត​ជា​ប្រាក់​ចំនួន ៥៥០០​ដុល្លារ , ខ្សែ​ក​មាស​៤​ខ្សែ (​ទម្ងន់​០១ តម្លឹង​គ​ន្លះ​)​គិត​ជា​ប្រាក់​ចំនួន ៨២៥០​ដុល្លារ , ខ្សែ​ក​ផ្លា​ក​ទី​ន​០២ ខ្សែ (​ទម្ងន់​០៤​តម្លឹង​)​គិត​ជា​ប្រាក់​ចំនួន ១៦០០០​ដុល្លារ , ចិញ្ចៀនមាស​០១​វង់ (​ទម្ងន់​០៥​ជី​)​គិត​ជា​ប្រាក់​ចំនួន២៣០០​ដុល្លារ , ចិញ្ចៀន​ផ្លា​ក​ទី​ន​០៣​វង់ (​ទម្ងន់​០៨​ជី​)គិត​ជា​ប្រាក់​ចំនួន ២៥០០​ដុល្លារ ,​ចិញ្ចៀន ត្បូង​ទន្ទឹម​០១​វង់​គិត​ជា​ប្រាក់​ចំនួន ៦០០​ដុល្លារ​, កងដៃ​មាស​១​កង (​ទម្ងន់​០៨៨)​គិត​ជា​ប្រាក់​ចំនួន​២៣០០​ដុល្លារ​,​ក្រ​វិ​ពេជ្រ​១​គូ​គិត​ជា​ប្រាក់​ចំនួន ៥៥០០​ដុល្លារ​និង​កងដៃ​ផ្លា​ក ទី​ន​០២​កង​គិត​ជា​ប្រាក់​ចំនួន ២០០០​ដុល្លារ សរុប​ជា​ទឹកប្រាក់​ចំនួន​១១២៤៥០​ដុល្លារ (​មួយ​សែន មួយ​ម៉ឺន​ពីរ ពាន់​បួន​រយ​ហាសិប​ដុល្លារ​)​។

លោក​វរៈសេនីយ៍ឯក ម៉​ន វុ​ធី បានឱ្យដឹង​ថា បន្ទាប់​ពី​កើតហេតុរង​គ្រោះ​មក​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កា​កាប​ទី​២​។

អនុវត្ត​តាម​បទបញ្ជា​ផ្ទាល់​ពី​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០២៥ វេលា​ម៉ោង​ប្រហែល ០៩​និង​៣០​នាទីកន្លង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដឹកនាំ​ដោយ​លោក​វរៈសេនីយ៍ឯក ម៉​ន វុ​ធី​អធិការ​បាន​សហការ​ជាមួយនគរបាល​ការិយាល័យ​ព្រហ្ម ទណ្ឌ​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ រួម​លោក នាយ​ប៉ុស្តិ៍ បាន​ធ្វើការ​ស្រាវជ្រាវ​ឈាន​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​ចិន​ខាងលើ​ដែល​ស្នាក់​នៅ​ជាប់​គ្នា​។​ នៅ​ចំពោះ​មុខ​ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិត ជា​បាន​ធ្វើ​សកម្មភាព​វាយ បំបែក​កញ្ចក់​ទ្វារ ខាងក្រោយ​ផ្ទះ​របស់​ជន​រង​គ្រោះ ហើយ​ចូល​លួច​សម្ភារៈ និង​គ្រឿង អលង្ការ​ពិតប្រាកដ មែន​។

ក្នុង​នោះ សមត្ថកិច្ច បាន​នាំ​ខ្លួនជនសង្ស័យ​ទៅ​ចង្អុលបង្ហាញ​ទីតាំង​ដែល យក​សម្ភារៈ​ដែល លួច​បាន​ទៅ​លាក់​ទុក នៅ​ក្នុងផ្ទះ​និង រួម​វត្ថុ​តាង​មួយ​ចំនួន​ផ្សេង​ទៀត​ដែល​ជនសង្ស័យ ខាងលើ​ប្រើប្រាស់​ធ្វើ​សកម្មភាព និង​បាន​យក ទៅ​ប្លុង​ចោល​នៅ​ចំណុច​ដី​ឡូ​តិ៍​មួយ​កន្លែង ស្ថិត​ក្នុងភូមិ ត្រពាំង​ជ្រៃ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

...

បច្ចុប្បន្ន ជនសង្ស័យ រួម​ទាំង​វត្ថុ​តាង ត្រូវ​បានកម្លាំង ជំនាញ​នគរបាល​យុត្តិធម៌ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​កសាង​សំណុំរឿង​បញ្ជូន​ទៅតុលាការ​អនុវត្តន៍​តាម​នីតិវិធី​ ៕​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print