នគរបាលបង្ក្រាបជនសង្ស័យ២នាក់ ដែលជាមុខសញ្ញាលួចទូរស័ព្ទ ក្នុងភូមិសាស្រ្តខណ្ឌដូនពេញ

ចែករំលែក៖

ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង២១៖១២នាទី លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ បានដឹកនាំកម្លាំងជំនាញ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ស្ថិតនៅត្រង់ចំណុចផ្លូវព្រះសុធារស សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពាក់ព័ន្ធនិងករណីលួច (ទូរស័ព្ទ) កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅត្រង់ចំណុចផ្លូវលេខ១៩ កែងផ្លូវលេខ១៤៨ សង្កាត់ផ្សារកណ្ដាលទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យទាំង០២នាក់ខាងលើមានឈ្មោះ៖
១-ឈ្មោះ សុខ ពៅ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ
២-ឈ្មោះ សេង ហ៊ួ ភេទប្រុស អាយ១៧ឆ្នាំ ជនជាតិខ្មែរ

សម្ភារៈដកហូតរួមមាន៖ ម៉ូតូចំនួន ០១គ្រឿងម៉ាក YAMAHA TTX ពណ៌ស-ទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 1BW-3033។

...

បច្ចុប្បន្នកម្លាំងជំនាញនាំជនសង្ស័យខាងលើយកមកនាយកដ្ឋាន ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print