មន្រ្តីនគរបាលម្នាក់ជិះម៉ូតូលឿនជ្រុលចង្កូតទៅបុកគល់ស្ពានព្រែកប្រាបណ្តាលឲ្យធ្លាក់នៅក្នុងប្រឡាយលូបាក់កស្លាប់ភ្លាមៗ

ចែករំលែក៖

​ ភ្នំពេញ៖ រន្ធត់ណាស់បុរសជាមន្រ្តីនគរបាលនៅនាយកដ្ឋានអត្តសញ្ញាណកម្មម្នាក់បានបាក់កស្លាប់នៅហ្នឹងកន្លែងកើតហេតុភ្លាមៗក្រោយពេលជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលចង្កូតទៅបុកគល់ស្ពានព្រែកប្រាបណ្តាលឲ្យធ្លាក់ទាំងម៉ូតូនិងមនុស្សចូលទៅក្នុងប្រឡាយលូក្រោមស្ពាន។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកើតឡើង នាវេលាម៉ោង៨:៣០នាទីយប់ថ្ងៃទី៨ខែវិច្ចិកា ឆ្នាំ២០២៥ ស្ថិតនៅលើផ្លូវ៣៦៩ សង្កាត់ព្រែកប្រាខណ្ឌច្បារពៅ រាជធានីភ្នំពេញ។

បើតាមការបញ្ជាក់ពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញបុរសរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក PG-1 មួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 1LV- 4563ជិះម្នាក់ឯង ធ្វើដំណើរតាមបណ្តោយផ្លូវ៣៦៩ទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿនលុះពេលជិះមកដល់ចំណុចកើតហេតុពុំដឹងថាមានបញ្ហាអ្វីនោះទេស្រាប់តែរ៉េចង្កូតជ្រុលទៅបុកនិងបង្កាន់ដៃស្ពានព្រែកប្រាពេញទំហឹងធ្វើឲ្យបណ្តាលឲ្យធ្លាក់ទាំងម៉ូតូនិងមនុស្សចូលទៅក្នុងប្រឡាយទឹកលូពេលនោះក៏មានបងប្អូនប្រជាពលរដ្ឋក្បែខាងនិងសមត្ថកិច្ចនាំគ្នាជួយលើកមកលើគោកវិញតែអកុសល់ជនរងគ្រោះស្លាប់បាត់ទៅហើយ។

...

បន្ទាប់ពីកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានចុះមកដល់រួចទាក់ទងទៅមន្ត្រីជំនាញចរាចរណ៍ឲ្យចុះមកធ្វើការវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅជាបណ្ដោះសន្ន ។ ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print