ក្រុម Manchester City បានបំបាក់គូប្រជែង Liverpool ក្នុងលទ្ធផល 3-0 ក្នុងការប្រកួតជើងខ្លាំងនៅ Premier League កាលពីថ្ងៃអាទិត្យ ដោយមានកីឡាករ Erling Haaland, Nico Gonzalez និង Jeremy Doku ស៊ុតបញ្ចូលទីដើម្បីផ្សាទទួលជ័យជម្នះដែលមានសារៈសំខាន់ក្នុងការប្រជែងដណ្តើមពាន។
អ្វីដែលពិសេសការប្រកួតនេះគឺជាលើកទី 1ពាន់ របស់លោក Pep Guardiola ក្នុងនាមជាអ្នកចាត់ការទូទៅ ហើយក្រុមរបស់គាត់ផ្តល់ព្រឹត្តិការណ៍ដ៏សំខាន់មួយជាមួយនឹងជ័យជម្នះដែលបានធ្វើឱ្យពួកគេឡើងមកលេខ 2 ក្នុងតារាងដែលមាន 22 ពិន្ទុបន្ទាប់ពី 11 ប្រកួត 4 ពិន្ទុតាមពីក្រោយក្រុម Arsenal ។ ក្រុមហង្សក្រហម Liverpool បានធ្លាក់ទៅលេខរៀងទី៨ ដោយមាន១៨ពិន្ទុ។
លោក Guardiola បាននិយាយថាក្រោយចប់ការប្រកួតថា “ខ្ញុំគ្រាន់តែចង់និយាយអរគុណដល់កីឡាករ បុគ្គលិកផ្នែកខាងក្រោយ ដែលផ្តល់អំណោយដល់ខ្ញុំ។ ខ្ញុំមានមោទនភាពដែលបានធ្វើវានៅទីនេះក្នុងទីក្រុង Manchester ជាមួយទីក្រុងរបស់ខ្ញុំ”។
ជ័យជម្នះលើកនេះគឺការវាយកម្ទេចក្រុមរបស់លោក Arne Slot ដែលបង្ហាញពីការបញ្ចប់នៃក្តីសង្ឃឹមណាមួយដែល Liverpool អាចរក្សាតំណែងរបស់ពួកគេ។ ការបរាជ័យ 4 ដងជាប់ៗគ្នានៅដើមរដូវកាលនេះបញ្ចាក់ថាMan City ក្លាយជាគូប្រជែងពិតប្រាកដតែមួយគត់ចំពោះ Arsenal ៕










