ភ្នំពេញៈ បុរសម្នាក់ បេីក រថយន្ដ មួយគ្រឿងម៉ាក TOYOTA TACOMA បេីក ថយ ក្រោយ ជ្រុល ទៅ បុក រទេះ លក់ ភេសជ្ជៈ មួយគ្រឿង ដែល ឈប់លក់ នៅ លេី ខឿន បណ្ដាលឲ្យ រងរបួស ធ្ងន់ ស្រាល បី នាក់ បញ្ជូន ទៅ មន្ទីរពេទ្យ ភ្លាមៗ ។ហេតុការណ៍ នេះ បាន កើត ឡើង កាល ពី វេលាម៉ោង ១០:២០នាទី យប់ ថ្ងៃ ទី ០៩ ខែ វិច្ឆិកា ឆ្នាំ ២០២៥ ស្ថិត តាម បណ្ដោយ ផ្លូវ ៥១៦ កែង ផ្លូវ ៣១៥ សង្កាត់ បឹងកក់ ទី១ ខណ្ឌ ទួលគោក រាជធានី ភ្នំពេញ ។
ប្រភពព័ត៌មានបានអោយដឹងថា មុនពេលកើតហេតុមានប្រពលរដ្ឋបានឃើញបុរសម្នាក់ បេីក រថយន្ដ មួយគ្រឿងម៉ាក TOYOTA TACOMA ពាក់ ផ្លាក លេខ ភ្នំពេញ 2BD-6042 បេីក ថយ ក្រោយ ជ្រុល ទៅ បុក និងរទេះ លក់ ភេសជ្ជៈ មួយគ្រឿង ដែល ឈប់លក់ នៅ លេី ខឿន បណ្ដាលឲ្យ រងរបួស ធ្ងន់ ស្រាល បី នាក់ បញ្ជូន ទៅ មន្ទីរពេទ្យ ផងដែរ ភ្លាមៗ នោះ ម្ចាស់ រថយន្ត បង្កបានព្យាយាម បេីក រត់ គេច ខ្លួន តែ ត្រូវ បាន ប្រជាពលរដ្ឋ ដេញ ឃាត់ បាន យក មក កន្លែង កេីត ហេតុ វិញ ផងដែរ។
ក្រោយ ពេល កេីត ហេតុ សមត្ថកិច្ច ជំនាញ ចរាចរណ៍ ផ្លូវ គោក នៃ អធិការ ដ្ឋាន នគរបាល ខណ្ឌ ទួលគោក ចុះ មក ធ្វើ ការ វាស់ វែង យក រថយន្ត និង រទេះ លក់ ភេសជ្ជៈ យក ទៅ រក្សា ទុក រង់ចាំ ការ ដោះស្រាយ នៅ ពេល ក្រោយ៕











