ព្រឹកនេះសាលាដំបូងរាជធានីបើកសវនាការកាត់ទោសរឿងប្រធានស្តីទីគណបក្សសង្រ្គោះជាតិលោក​ កឹម​ សុខា​ ជាប់ចោទពីបទ ” បដិសេធក្នុងការចូលខ្លួន “

ចែករំលែក៖

ភ្នំពេញៈ បន្ទាប់ពីសភាសើុបសួរច្រានចោលបណ្តឹងមេធាវី ដោយអនុញ្ញាតឲ្យសាលាដំបូង បន្តកាត់ទោសលោក កឹម សុខា ថ្ងៃ៩កញ្ញាដដែលនោះ គេឃើញថានាព្រឹកថ្ងៃទី៩ កញ្ញា ឆ្នាំ២០១៦ សាលាដំបូងរាជធានីភ្នំពេញនឹងបើកសវនាការរឿងក្តីមួយនេះ ។

គួរំលឹកថាៈ កាលពីព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ សភាស៊ើបសួរសាលាឧទ្ធរណ៍ បានបើកសវនាការជាអសាធាណៈនិងប្រកាសសាលដីកា ច្រានចោលបណ្តឹងរបស់ក្រុមមេធាវីការពារក្ដីលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ដែលប្តឹងមោឃភាពដីកាដំណោះស្រាយរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ។

មេធាវីការពារក្ដីលោក កឹម សុខា លោក ចាន់ ចេន ធ្លាប់ថ្លែងប្រាប់”នគរដ្រេហ្គន”តាមទូរស័ព្ទ កាលពីរសៀលថ្ងៃទី៥ ខែកញ្ញា ថា សភាស៊ើបសួរសាលាឧទ្ធរណ៍ សម្រេចច្រានចោលបណ្តឹងរបស់ក្រុមមេធាវី ដែលប្តឹងសុំមោឃភាពដីកាដំណោះស្រាយ ។

លោកមេធាវី បញ្ជាក់ថា ការប្តឹងនេះ ក៏ប្រឆាំងនឹងគម្រោងសវនាការកាត់ទោសលោក កឹម សុខា នៅថ្ងៃទី៩ ខែកញ្ញា ។

ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ជាប់ចោទពីបទ ” បដិសេធក្នុងការចូលខ្លួន ” ដែលតុលាការចាត់ទុកថាជាបទល្មើសព្រហ្មទណ្ឌជាក់ស្ដែង ដែលកន្លងមក លោក កឹម សុខា ខកខានពីរលើកក្នុងការចូលបំភ្លឺតុលាការ ក្នុងនាមសាក្សីករណីសញ្ចារកម្មដែលមាននាងខុម ចាន់តារាទី ហៅស្រីមុំ ជាជនរងគ្រោះ ។

សំណុំរឿងនេះ នឹងត្រូវសាលាដំបូងរាជធានីភ្នំពេញ បើកសវនាការនាពេលបន្តិចទៀតនេះព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ ដោយមានលោក កែវ មុនី ជាចៅក្រមជំនុំជម្រះ ៕

image

ដោយ សុខ ខេមរា

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print