លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖

១- ប្រជាជនខ្មែរភ្ញាក់រលឹកងើបតស៊ូប្រឆាំងសៀមដែលឈ្លានពានទឹកដីភូមិខ្លួន = អត់មានរាជរដ្ឋាភិបាលកម្ពុជារុញបងប្អូនឲ្យទៅតស៊ូជំនួសកងទ័ពទេ។
២- ការនិយាយរបស់តាសុខគឺមិនផ្អែកលើការពិតទេ = គឺមានគំនុំបុគ្គលនឹងមេដឹកនាំកម្ពុជា?
៣- តាសុខពូកែណាស់ = តែពូកែខាងថា មិនហ៊ានធ្វើទេ?
៤- ប្រជាជននិងកងទ័ពរួមគ្នាជាកម្លាំងសរុប ដើម្បីតតាំងនឹងកងទ័ពឈ្លានពានសៀម = ដោយសារមានកម្លាំងសរុបនេះហើយទើបកម្ពុជាទទួលបានការគាំទ្រពីអន្តរជាតិនិងជួយពីអន្តរជាតិ។
៥- ដោយសារមានការគាំទ្រនិងជួយពីអន្តរជាតិនឹងហើយ = ទើបសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-សៀម ដែលកំពុងអនុវត្តពេលនេះ។
៦- តាសុខយកពាក្យចោទរបស់សៀមមកនិយាយវាយប្រហារលើកម្ពុជាដោយសារតែគំនុំបុគ្គលលើមេដឹកនាំកម្ពុជា = រឿងអីក៏ដោយក៏ដាក់កំហុសលើមេដឹកនាំកម្ពុជាដែរ?
៧- ក្រុមឧទ្ទាមក្រៅច្បាប់រកស៊ីតែបោកប្រជាជនខ្មែរទាំងក្នុងនិងក្រៅប្រទេស = រឿងអីក៏ដោយយកប្រជាជនជាឡេះបោកប្រាស់ដើម្បីលុយកាក់និងផលប្រយោជន៍បុគ្គលនិងបក្សពួក?
៨- ព្រះមហាក្សត្រកម្ពុជាជាកំពូលមនុស្សនៅកម្ពុជា = ការនិយាយថាព្រះមហាក្សត្រឥតប្រយោជន៍គឺជាការប្រមាថធ្ងន់ធ្ងរដល់ព្រះមហាក្សត្រនិងរំលោភរដ្ឋធម្មនុញ្ញ?
៩- អាទាស់ម៉ាត់ណាក៏ប្រមាថប្រទេសជាតិខ្មែរដែរ = ក្នុងសភាពការណ៍ដែលប្រជាជនខ្មែរតម្កល់ព្រះមហាក្សត្រជាកំពូលមនុស្សបែរជាអាទាស់ប្រមាថព្រះមហាក្សត្រតែម្នាក់ឯង?
១០- ការផ្ញើរសារអបអរសាទរខួប៧២ឆ្នាំនៃបុណ្យឯករាជ្យជាតិកម្ពុជា = បញ្ជាក់ពីសហរដ្ឋអាមេរិកមានមនោសញ្ចេតនាមិត្តភាពសាមគ្គីភាពជាមួយកម្ពុជា? ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print