ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖
១- រឿងប្រាសាទតាមាន់ធំអត់មានអីស្រពិចស្រពឹលទេ = គឺកងទ័ពខ្មែរកាន់កាប់និងគ្រប់គ្រងទាំងស្រុង១០០%។
២- មែនហើយ បើក្រុមឧទ្ទាមក្រៅច្បាប់ថាខ្លាំង = គួរនឹងត្រូវបំពាក់អាវុធឲ្យកាន់ដើម្បីប្រយុទ្ធតតាំងជាមួយកងទ័ពសៀម?
៣- សហរដ្ឋអាមេរិកបានយល់កាន់តែច្បាស់ពីកម្ពុជា តើសហរដ្ឋអាមេរិកជួយកម្ពុជារហូតបានសន្តិភាពជាក់លាក់មួយ = បន្ទាប់ពីកម្ពុជាត្រូវឈ្លានពានដោយកងទ័ពសៀម?
៤- ឥឡូវសហរដ្ឋអាមេរិកបានលុបចោលបម្រាមលក់អាវុធមកឲ្យកម្ពុជា = នឹងសហរដ្ឋអាមេរិកបានរៀបចំធ្វើសមយុទុ្ធយោធាឡើងវិញជាមួយកម្ពុជា។
៥- ប្រាសាទតាក្របីសៀមមិនបាច់ស្រមើស្រម៉ៃទេ = កម្ពុជាកាន់កាប់និងគ្រប់គ្រង១០០% ហើយកុំសង្ឃឹម?
៦- រឿងប្រឆាំងឧក្រឹដ្ឋកម្មឆបោកឆ្លងដែន = ប្រទេសនីមួយៗត្រូវមានកិច្ចសហប្រតិបត្តិការណ៍ជាមួយប្រទេសនានាដើម្បីសម្រេចបានលទ្ធផលមិនបាច់មានលក្ខណ្ឌពីប្រទេសណាទេ?
៧- ប្រជាជនសៀមប្រឆាំងនឹងការដោះលែងទាហ៊ានខ្មែរ១៨នាក់ចង់ឲ្យដោះដូរជាមួយប្រាសាទតាក្របី = តែបើសៀមមិនដោះលែងទាហ៊ានខ្មែរទាហ៊ានខ្មែរទេសៀមនឹងជួបបញ្ហាជាមួយការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព?
៨- នៅពេលចាប់ទាហ៊ានខ្មែរ សៀមមានដាក់លក្ខណ្ឌឯណា = ឥឡូវដល់ដោះលែងស្រាប់តែដាក់លក្ខណ្ឌទៅវិញ អាកំសាកសៀមនេះ?
៩- កងទ័ពខ្មែរបានដកអាវុធធុនធ្ងន់ស្របតាមផែនការហើយ = ចុះនៅខាងសៀមនោះតើបានដកអស់តាមផែនការប្ញនៅបានជាមករករឿងខ្មែរទៅវិញ?
១០- ចុះសៀមចាប់ទាហ៊ានខ្មែរក្រោយបទឈប់បាញ់នោះគិតយ៉ាងម៉េច? = គឺជាការខុសច្បាប់ទាំងស្រុង? ៕
ដោយ ៖ សិលា










