សម្ដេចអធិបតី ហ៊ុន ម៉ាណែត គឺជាមេដឹកនាំដ៏ឆ្នើមមួយរូប

ចែករំលែក៖

 

ភ្នំពេញ ៖ សម្ដេចអធិបតី ហ៊ុន ម៉ាណែត គឺជាមេដឹកនាំដ៏ឆ្នើមមួយរូប ដែលតែងតែក្រើនរំលឹកដល់ប្រជាពលរដ្ឋឲ្យរក្សាភាពស្ងប់ស្ងាត់ និងទុកចិត្តលើការដោះស្រាយបញ្ហាផ្សេងៗរបស់លោក។ លោកមិនមែនជាអ្នកដែលនៅស្ងៀមស្ងាត់នោះទេ ប៉ុន្តែសកម្មភាពមួយជំហានម្តងៗរបស់លោក គឺពោរពេញដោយភាពឆ្លាតវៃ និងដោះស្រាយដោយសន្តិវិធី រហូតសម្រេចបានលទ្ធផលច្បាស់លាស់។

សម្ដេចមានចំណេះដឹងទូលំទូលាយ និងភាពវ័យឆ្លាតខ្ពស់ ពោរពេញទៅដោយសមត្ថភាព និងចក្ខុវិស័យវែងឆ្ងាយ។ លោកតែងគិតគូរអំពីបូរណភាពទឹកដីរបស់យើងជានិច្ច ដោយយល់ឃើញថា ដីរបស់យើងនៅតែជាដីរបស់យើង ហើយយើងនឹងដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈការការពារទឹកដី និងប្រជាពលរដ្ឋរបស់យើង។

សម្ដេចយល់ច្បាស់ថា សង្គ្រា/មនឹងបង្កឲ្យមានការបាត់បង់ជីវិតទាំងកងទ័ព និងប្រជាពលរដ្ឋតាមបណ្ដោយព្រំដែន។ ដូច្នេះ លោកជ្រើសរើសការដោះស្រាយដោយសន្តិវិធី រួមទាំងការប្រើប្រាស់ការទូត និងច្បាប់អន្តរជាតិ ដើម្បីការពារប្រជាជន និងទឹកដីពីជម្លោះប្រដាប់អាវុធ ៕ 

ប្រភព ៖ សំឡេងសង្គម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print