រដ្ឋមន្ត្រីក្រសួងព័ត៌មាន​៖​ អំឡុងពេលនេះ មានជនមួយចំនួនបង្កើតព័ត៌មានក្លែងក្លាយជុំវិញស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ

ចែករំលែក៖

ភ្នំពេញ​៖​ លោក​ នេត្រ​ ភក្ត្រា​ រដ្ឋមន្រ្តីក្រសួងព័ត៍មាន​ នៅព្រឹក​ថ្ងៃ​ទី​១១​ ខែវិច្ឆិកា​ ឆ្នាំ​២០២៥នេះ​ បានឱ្យដឹងថា​ អំឡុងពេលនេះ មានជនមួយចំនួនបង្កើតព័ត៌មានក្លែងក្លាយជុំវិញស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ដើម្បីបានចំនួន likes, shares, views, សូមសាធារណជនប្រុងប្រយ័ត្ន និងសូមទទួលព័ត៌មានតែពីប្រភពផ្លូវការ!

គួររម្លឹកថា​ កន្លងទៅ​លោក​ នេត្រ​ ភក្ត្រា​ រដ្ឋមន្រ្តីក្រសួងព័ត៍មាន​ ធ្លាប់​មានប្រសាសន៍​ថា៖​ ដំណឹងក្លែងក្លាយត្រូវបានបង្កើតឡើងក្នុងគោលដៅបំភ្លៃ បំផ្លើស បំភ័ន្ត ជាសាច់រឿងមិនពិតដែលត្រូវគេប្រឌិតឡើងជាទម្រង់រូបភាព អត្ថបទ វីដេអូ សំឡេង….ហើយផ្សព្វផ្សាយលើគ្រប់ទម្រង់ជាពិសេសលើបណ្តាញទំនាក់ទំនងសង្គម និងបណ្តាញសារព័ត៌មានផ្សេងៗក្នុងគោលបំណងកេងចំណេញនយោបាយ អាជីវកម្ម ឬចង់បំផ្លាញកេរ្តិ៍ឈ្មោះ ជំនឿទុកចិត្ត។ ករណីសង្ស័យថាជាព័ត៌មានក្លែងក្លាយ សូមកុំចែករំលែកបន្ត និងត្រូវរាយការណ៍ Report ទៅបណ្តាញសង្គមដែល។

យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ក្រោមទិសស្លោក៖ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ!» បានចាប់ផ្តើមបើកជាផ្លូវការ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ ហើយនឹងត្រូវបានអនុវត្តនៅទូទាំងប្រទេស ក្នុងរយៈពេល១២ខែ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។

...

ដូច្នេះ​មនុស្សម្នាក់​ គឺជាជនបង្គោលម្នាក់ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ដូច្នេះសូមប្រជាពលរដ្ឋគ្រប់រូបចូលរួមក្នុងយុទ្ធនាការជាមួយក្រសួងព័ត៌មាន និងតួអង្គពាក់ព័ន្ធ ទាំងក្នុងវិស័យរដ្ឋនិងឯកជនទាំងអស់។​ យើងរួមគ្នាធានាបរិយាកាសសង្គមឌីជីថលមានសុវត្ថិភាព ការទទួលព័ត៌មានប្រកបដោយគុណភាព សម្រាប់បម្រើដល់ប្រយោជន៍សាធារណៈ ការពារស្ថិរភាពសង្គម និងរួមចំណែកដល់ការអភិវឌ្ឍដោយនិរន្តរភាព៕ដោយ​៖ស​តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print