កម្លាំងនគរបាលខេត្តព្រះសីហនុ បង្ក្រាបបទល្មើសជាបន្តបន្ទាប់

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ ដោយអនុវត្តតាមអនុសាសន៍ នាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ និង ការចង្អុលបង្ហាញដោយផ្ទាល់របស់ ឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលខេត្ត កងកម្លាំងសមត្ថកិច្ចបានបង្ក្រាបបទល្មើសជាច្រើនករណី ក្នុងខែតុលា និងខែវិច្ឆិកា ឆ្នាំ២០២៥ មានដូចតទៅ ៖

-ករណីលួចម៉ូតូ ៣ករណី និងលួចទូរស័ព្ទ ១ករណី
• កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ បង្ក្រាបជនសង្ស័យជនជាតិចិន ឈ្មោះ JIANG NAN លួចម៉ូតូម៉ាក Honda Scoopy ពណ៌ស ។
• កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ឃាត់ខ្លួនឈ្មោះ សួង ឈុនលី លួចម៉ូតូម៉ាក Honda Dream ពណ៌ខ្មៅ នៅអគារជីនស៊ួយ ស្ថិតនៅភូមិ៦ សង្កាត់លេខ៤ ។
• កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ឃាត់ជនសង្ស័យបានចំនួន ២នាក់ ក្នុងករណីលួចទូរស័ព្ទ iPhone 11 ពណ៌ទឹកសណ្តែក នៅឃុំទឹកថ្លា ខណៈដែលបក្ខពួក២នាក់ទៀតកំពុងស្វែងរកបន្ដ ។

-ករណីប្រើអាវុធ និងធ្វើអំពើហិង្សា ៣ករណី
• កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឌឹម សុក្រសុខន (ហៅ ណាក់) បន្ទាប់ពីប្រើកាំបិតបុ័ងតោកាប់ជនរងគ្រោះ ពូល មករា បណ្ដាលឲ្យរងរបួស ។
• កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ បង្ក្រាបក្រុមជនសង្ស័យ ២នាក់ ប្រើដាវវាយបំផ្លាញម៉ូតូ និងស្លាកលេខ នៅតំបន់ទឹកធ្លាក់ព្រៃនប់ ។
• កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ រ៉ ស៊ីកីន ក្នុងករណីប្រើដាវ និងកាំបិតវាយបំផ្លាញសម្ភារៈនៅហាងកាហ្វេលើភ្នំស្ថិតនៅឃុំសំរុង ស្រុកព្រៃនប់ ខណៈបក្ខពួក៣នាក់ទៀតកំពុងស្វែងរក ។

...

ករណីខាងលើ ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print