កំលាំងនគរបាលស្រុកសាមគ្គីមុនីជ័យបង្រ្កាបករណីប្លន់យកម៉ូតូបានភ្លាមៗ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ÷ដោយបានការអនុញ្ញាតនិងការដឹកនាំបញ្ជាពី លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ  កំលាំងនគរបាលស្រុកសាមគ្គីមុនីជ័យ ចេញប្រតិបត្ដិការបង្រា្កបភ្លាមៗ ចំពោះករណីស្ទាក់វាយយកម៉ូតូ​ ដែលកេីតឡេីង​ នៅចំនុចផ្លូវ 1KS2 ស្ថិតនៅភូមិកណ្តក់​ ឃុំព្រៃក្រសាំង​ ស្រុកសាមគ្គីមុនីជ័យ​  វេលាម៉ោង​ ២២និង៣០នាទី ម៉ូតូដែលជន សង្ស័យ ស្ទាក់វាយប្លន់យក​ ម៉ាក សង់C125 ពណ៌ខ្មៅ សេរីឆ្នាំ 2021ពាក់ស្លាក់លេខ កំពង់ស្ពឺ1T-7189 របស់ ជនរង គ្រោះ  ឈ្មោះ លឹម ណារីម ភេទប្រុស អាយុ ២១ ឆ្នាំ រស់នៅភូមិកោះ ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ  ។

ក្រោយទទួលពត៌មានពីជនរងគ្រោះ កម្លាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ បានចេញអន្តរាគមន៍និងបានសហការជាមួយកម្លាំងតាមបណ្ដាប៉ុស្តិ៍ ធ្វេីការចេញល្បាតប្រទាក់ក្រឡាគ្នា​ ដេីម្បីតាមស្វែងរកម៉ូតូនិងជនសង្ស័យ និងបានឃាត់ខ្លួនជនសង្ស័យបាននៅចំណុច ភូមិត្រាចកោង ឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុនីជ័យ នៅវេលាម៉ោង០២និង៣០នាទីរសៀល ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥។

ជនសង្ស័យឈ្មោះ វឿន វ័ន្ត ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិ គាមុនី ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។  វត្ថុតាងដកហូត បានម៉ូតូ  សង់C125 ពណ៍ខ្មៅ សេរីឆ្នាំ 2021 ពាក់ស្លាក់លេខ កំពង់ស្ពឺ 1T-7189 សមត្ថកិច្ចនគរបាលបានការអនុញ្ញាតប្រគល់ជូនជនរងគ្រោះវិញ។

 ចំពោះជនសង្ស័យ សមត្ថកិច្ចបានបន្ដនីតិវិធី កសាងសំណុំរឿងបញ្ជូនខ្លួនរួមជាមួយវត្ថុតាងបម្រេីឱ្យការប្រព្រឹត្ដបទល្មេីសខាងលើ ទៅផែនការងារនគរបាលព្រហ្មទណ្ឌ នៃ ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ចាត់ការតាមច្បាប់៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print