យុវជនពីរនាក់របួសធ្ងន់ស្រាល បន្ទាប់ពីជិះម៉ូតូឌុបគ្នាឆ្លងផ្លូវទៅបុកជាមួយរថយន្តបើកឆ្លងផ្លូវដូចគ្នាពេញទំហឹង និងធ្វើឲ្យរថយន្តរ៉េចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាតថែមទៀត

ចែករំលែក៖

ភ្នំពេញ៖ យុវជនពីរនាក់រងរបួសធ្ងន់និងស្រាលត្រូវបានដឹកតាមកង់បីយកទៅសង្គ្រោះភ្លាមៗបន្ទាប់ពីពួកគេជិះម៉ូតូឌុបគ្នាឆ្លងស្តុបផ្លូវបំបែកជាបួនលឿនមិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្ត highlander បើកឆ្លងស្តុបដូចគ្នាចំពីក្រោយចំហៀងខាងស្ដាំយ៉ាងពេញទំហឹងធ្វើឲ្យរថយន្ត highlander រ៉េចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់ចំនួនពីកងបន្ថែម។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបង្កការភ្ជាប់ផ្អើលកាលពីវេលាម៉ោង១:៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០២៥ស្ថិតនៅលើផ្លូវកម្ពុជាក្រោមកែងនឹងផ្លូវ២១៥ សង្កាត់មិត្តភាពខណ្ឌ៧ មករា រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញរថយន្តរត់តាក់សុីម៉ាកហាយឡែនឌ័រពណ៌ទឹកប្រាក់មួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 2P-7932 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវកម្ពុជាក្រោមទិសដៅពីលិចទៅកើតឆ្លងស្តុបផ្លូវបំបែកជាបួន ខណះពេលឆ្លងដល់ពាក់កណ្តាលផ្លូវ ស្រាប់តែគេឃើញមានយុវជនពីរនាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់C125ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខតាកែវ1Y-73 92 ឌុបគ្នាធ្វើដំណើរតាមបណ្តោយផ្លូវ២១៥ទិសដៅពីត្បូងទៅជើងឆ្លងស្តុបផ្លូវបំបែកជាបួនដូចគ្នាក្នុងល្បឿនលឿនក៏ជ្រុលទៅបុករថយន្តចំពីក្រោយចំហៀងខាងស្តាំយ៉ាងពេញទំហឹងបណ្តាលឲ្យរថយន្តវេចង្កូតបន្តទៅបុករបាំងថ្មពុះចែងទ្រូងផ្លូវបាក់ចំនួន២កង់រងការខូចខាតយ៉ាងដំណំ ចំណែកឯយុវជន២នាក់ភាគីខាងម៉ូតូរងរបួសធ្ងន់ស្រាលដឹកតាមកង់បីយកទៅសង្រ្គោះភ្លាមៗផងដែរ។

...

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងមន្ត្រីជំនាញចរាចរណ៍នៃអធិការដ្ឋាននគរបាលខណ្ឌ 7 មករាចុះមកដល់រួចទាក់ទងទៅមន្ត្រីជំនាញចរាចរណ៍ចរក្រុងបន្តឲ្យវាស់វាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកជាបណ្តោះអាសន្នរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print