លោក សុខ ឥសាន បតិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក សុខ ឥសាន បតិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ចំនួន ១០ដូចខាងក្រោម ៖

១- រដ្ឋាភិបាលចិនបានលេងធម៌ក្តៅចំពោះជនប្រព្រឹត្តឧក្រឹដ្ឋកម្មឆបោកឆ្លងដែន ដោយបានកាត់ទោសប្រហារជីវិតចំនួន១៤នាក់ = ចំណុចនេះបញ្ជាក់ថាអាជ្ញាធរចិនមិនអនុគ្រោះចំពោះជនឧក្រឹដ្ឋកម្មឆបោកអនឡាយ។
២- គ្រាប់មីនមួយគ្រាប់ដែលផ្ទុះស្លាប់ទាហ៊ានសៀម១នាក់មិនអាចកប់សន្តិភាពបានទេ = ការផ្ទុះគ្រាប់មីនជាចំណែកតូចមួយប៉ុណ្ណោះ។
៣- សៀមជួលកាសែតBBCផ្សាយព័ត៌មានមិនពិតពីកម្ពុជា = ឥឡូវសហរដ្ឋអាមេរិកប្តឹងកាសែតBBCដោយទារសំណង១០០០លានដុល្លារ?
៤- សៀមបានប្រកាសបោះបង់ចោលកិច្ចព្រមព្រៀងទាំងអស់ដែលបានចុះហត្ថលេខានៅទីក្រុងគួរឡាឡាំពួរកាលពីថ្ងៃទី២៦តុលា២៥នេះ = បញ្ហានឹងកើតមានឡើងនាពេលខាងមុខនេះជាមិនខាន?
៥- ក្នុងឱកាសខួប៧០ឆ្នាំនៃឯករាជ្យជាតិខ្មែរថ្ងៃ៩វិច្ឆិកា១៩៥៣ = រដ្ឋមន្ត្រីនារបរទេសសហរដ្ឋអាមេរិកបានប្តេជ្ញាជួយកសាងប្រទេសកម្ពុជាជាប្រទេសឯករាជ្យរឹងមាំនិងមានភាពធន់។
៦- មនុស្សនៅលើពិភពលោកម៉េចបានជាភ្លើម៉្លេះបានជាឲ្យគេបោកបាន = ឲ្យគេបោកបានមានតែយើងវាអន់ពេក?
៧- កុំអាលចោទថារាជរដ្ឋាភិបាលកម្ពុជាជាម៉ាហ្វីយ៉ា = បើមិនទាន់មានឯកសារជាក់លាក់ច្បាស់លាស់ ចេះតែចោទមិនត្រឹមត្រូវទេ?
៨- មិនទៅយកពាក្យសំដីនរណាទៅយកសំដីពួកប្រឆាំងនៅក្រៅប្រទេស = អត់បានការអីទេពួកនេះស្អីក៏រាជរដ្ឋាភិបាលខុសដែរ?
៩- អនុទីនប្រកាសឈប់អនុវត្តកិច្ចព្រមព្រៀងសន្តិភាពកម្ពុជានិងរាល់កិច្ចការនឹងប្រគល់ឲ្យកងយោធាអនុវត្តតាមគោលការណ៍របស់ខ្លួន = មានន័យថាសៀមរកវ៉ៃកម្ពុជាទៀតហើយ?
១០- រឿងសៀមមិនអនុវត្តមិច្ចព្រមព្រៀងសន្តិភាព = ទុកជូនលោកត្រាំពិចារណាតាមការគួរចុះ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print