ជនសង្ស័យ៣នាក់ ត្រូវបានកម្លាំងជំនាញស្នងការខេត្ត ឃាត់ខ្លួនជាបន្តបន្ទាប់ ជាមួយថ្នាំញៀនចំនួន៣១កញ្ចប់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ យោងតាមរបាយការណ៍របស់ស្នងការខេត្តកំពង់ស្ពឺបានឲ្យដឹងថា ជនសង្ស័យចំនួន៣នាក់ ស្រី២នាក់ ត្រូវបានកម្លាំងជំនាញស្នងការខេត្ត បង្ក្រាបចាប់ខ្លួនជាបន្តបន្ទាប់ និងថ្នាំញៀនសរុបចំនួន៣១កញ្ចប់ និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត កាលពីវេលាម៉ោង៥និង៥០នាទីល្ងាចថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

តាមសមត្ថកិច្ចបានឱ្យដឹងថា នៅល្ងាចថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ សមត្ថកិច្ចបង្ក្រាបចាប់ខ្លួនជនសង្ស័យ២នាក់ ៖ ទី១ ឈ្មោះ វ៉ែន ភាព ភេទស្រី អាយុ៣០ឆ្នាំ រស់នៅភូមិទី៤ ឃុំត្រែងត្រយឹង ដកហូតថ្នាំញៀនចំនួន២៤កញ្ចប់តូច ,ទូរស័ព្ទដៃ១គ្រឿង ។ ទី២ ឈ្មោះ រី ហ័ង ហៅហុង ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិទី១ឃុំត្រែងត្រយឹងស្រុកភ្នំស្រួច ដកហូតបានថ្នាំញៀនចំនួន៧កញ្ចប់ (មធ្យម០៥កញ្ចប់ តូច០២កញ្ចប់) ,ជញ្ជីញអេឡិចត្រូនិច០១គ្រឿង ,ទូរស័ព្ទដៃ០១គ្រឿង , ម៉ូតូ០១គ្រឿង ម៉ាកExciter ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1GV-0274 ។

ជនសង្ស័យនាំយកទៅសាកសួរ ទើបនៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញា កម្លាំងបន្តចុះទៅឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ឈ្មោះ សេង ធីតា ភេទស្រី អាយុ៣១ឆ្នាំ រស់នៅភូមិក្រាំខ្វាវ ឃុំគីរីវន្ដ ស្រុកភ្នំស្រួច ដកហូតបាន ៖ ទូរស័ព្ទដៃ១គ្រឿង ,ជញ្ជីងអេឡិចត្រូនិច១គ្រឿង , សម្ភារៈសម្រាប់ប្រើប្រាស់ និងវិចខ្ចប់គ្រឿងញៀនមួយចំនួនទៀត ។
ក្នុងការចុះបង្ក្រាបខាងលើ រយៈពេល២ថ្ងៃ ឃាត់ខ្លួនជនសង្ស័យសរុបចំនួន៣នាក់ ប្រុស១នាក់ ស្រី២នាក់ ថ្នាំញៀនចំនួន៣១កញ្ចប់ និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត ហើយនាំខ្លួនទៅសាកសួរនៅស្នងការខេត្ត ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធី ៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print