ខេត្តស្វាយរៀង: មានករណីគ្រោះថ្នាក់ចរាចរណ៍គួរអោយរន្ធត់បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរខណៈមានរថយន្តមួយគ្រឿងបើកបរក្នុងស្ថានភាពស្រវឹងបុកម៉ូតូបណ្ដាលអោយរបូសធ្ងន់ស្ត្រីម្នាក់នៅស្រុកកំពង់រោទ៍។
ហេតុការណ៍នេះបានកើតឡើងនាវេលាម៉ោង ៣ និង ៤៥នាទី រសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ លើផ្លូវក្រាលបេតុង ស្ថិតនៅភូមិកែវជះ ឃុំបន្ទាយក្រាំង ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាស្ត្រីរងគ្រោះមានឈ្មោះសែម ផានី្ន អាយុ ៤៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិកែវជះ ឃុំបន្ទាយក្រាំងស្រុកកំពង់រោទ៏បើកម៉ូតូម៉ាកហុងដាឌ្រីម (HONDA DREAM) ផលិតឆ្នាំ២០១៥ ពណ៌ខ្មៅ ផ្លាកលេខ ស្វាយរៀង ១A-២០៨៦ ។
ចំណែកអ្នកបង្កហេតុ មានឈ្មោះ កឹម សាបាន អាយុ ៥២ឆ្នាំ មុខរបរ អាជីវករ ជនជាតិវៀតណាម រស់នៅភូមិជុងឆាញ់ (Trung Chánh) ឃុំថៃប៊ិញជុង(Thái Bình Trung)
ស្រុកវិញហឹង(Vĩnh Hưng) ខេត្តឡុងអាន(Long An) ប្រទេសវៀតណាមបើករថយន្តម៉ាកតូយ៉ូតាព្រូស (TOYOTA PRIUS) ពណ៌ខ្មៅ ផលិតឆ្នាំ២០១០ ផ្លាកលេខភ្នំពេញ ២BX-៨៧៣៥ (ខូវខាតធ្ងន់)។
តាមសាក្សីបានអោយដឹងថាមានបុរសម្នាក់បានបើករថយន្តមួយគ្រឿងម៉ាកតូយ៉ូតាព្រូស (TOYOTA PRIUS) ពណ៌ខ្មៅ ផលិតឆ្នាំ២០១០ ផ្លាកលេខភ្នំពេញ ២BX-៨៧៣៥ដោយធ្វើដំណើរពីជើងមកត្បូងដោយសង្ស័យក្នុងស្ថានភាពស្រវឹងក៏បុកជាមួយម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម (HONDA DREAM) ផលិតឆ្នាំ២០១៥ ពណ៌ខ្មៅ ផ្លាកលេខ ស្វាយរៀង ១A-២០៨៦ យ៉ាងពេញទំហឹងបន្ទាប់ មកក៏ បានព្យាយាមបើករថយន្តគេចខ្លួនពីកន្លែងកើតហេតុ បំបុកបារ៉ាសប្រទាក់ ក្រឡារបស់សមត្ថកិច្ច ហើយកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់រោទិ៍ ក៏បានដេញប្រផាប់ចាប់ប្រភីង រហូតដល់ចំណុចភូមិស្វាយតឿ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ទើបឃាត់រថយន្ត នឹងអ្នកបើកបរបានសម្រេច រួចនាំខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកកំពង់រោទិ៍ ។
សមត្ថកិច្ចបញ្ជាក់ថាមូលហេតុ អ្នកបើកបររថយន្ត បើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង ១.២៧០ mg/L ។
បច្ចុប្បន្ន រថយន្ត ត្រូវបានសមត្ថកិច្ចនគរបាលធ្វើការវាស់វែងនិងអូសយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកកំពង់រោទិ៍ ចំណែកឯម៉ូតូ ត្រូវបានយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបន្ទាយក្រាំង ចំពោះអ្នកបើកបររថយន្តសមត្ថកិច្ច នាំខ្លួន មកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីធ្វើការសួរនាំ នឹងចាត់ចែងអនុវត្តន៍តាមច្បាប់។










