ប្រជាពលរដ្ឋរាយការណ៍ភ្លាមនគរបាលស្រុកគងពិសីចុះបង្ក្រាបករណីប្រើប្រាស់និងជួញដូរគ្រឿងញៀនបានភ្លែត

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖​ ដោយបានការបញ្ជាដឹកនាំលោ​ក​ឧត្ដម សេនីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ​ ស្តីពីការជម្រុញឱ្យជំនាញ​-អធិការនគរ​បាលក្រុង​ ស្រុក​ ធ្វេីការស្រាវជ្រាវនិងឈានទៅធ្វេីកា​របង្រ្កាបលុបបំបាត់កាត់បន្ថយសកម្មភាពចែកចាយជួ​ញដូរនូវ​សារធាតុញៀននៅក្នុងមូលដ្ឋាន​ ពិសេសប​ណ្ដាញជាជង្រុកនៃការផ្ដល់ទីតាំងនិងសម្រួលដល់ការប្រេីប្រាស់ឱ្យបាត់ពីមូលដ្ឋាន​ ។

នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺឲ្យដឹងថា នៅថ្ងៃ ពុធ ៧រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃ​ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១០ និង៥០នាទីព្រឹក លោកវរ​សេ​នីយ៍ឯក​ យ៉ាង​ សុខលី​ អធិការនគរបាលស្រុកគងពិសី​ ដោយទទួលបានព័ត៍មានពីមហាជន ថា នៅចំ​ណុចផ្ទះរបស់ឈ្មោះ សុខា ភេទប្រុស នៅជា​ប់វាលស្រែខាងកើត​ ក្នុងភូមិអង្គកន្ទច ឃុំស្នំក្រពើ ស្រុក​គងពិសី​ លោកបាន​ដឹក​នាំនិងបញ្ជាឱ្យកំលាំងចុះស្រាវជ្រាវ​សហការជាមួ​យ​កំ​លាំងពាក់ព័ន្ធ​ឃាត់ខ្លួនមុខស​ញ្ញាសង្ស័យបាន១​នា​ក់ ឈ្មោះ បូ សុខា ភេទប្រុស អា​យុ ៣៦ឆ្នាំ នៅភូមិអង្គកន្ទច ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ​ ។

សមត្ថកិច្ចបានត្រួតពិនិត្យដកហូតបានម្សៅក្រាមសថ្លាសង្ស័យជា​គ្រឿង​ញៀនចំនួន១៥កញ្ចប់តូច, ទូរស័ព្ទ​ដៃ ២គ្រឿង​ និងឧបករណ៍វេចខ្ចប់ប្រើប្រាស់គ្រឿងញៀនមួយ​ចំនួ​ន​។

...

អំពីមុខសញ្ញា​ នេះតាមការបញ្ជាក់និងការផ្ដល់គឺជាក្រុមមុខសញ្ញាចាស់និងមិនរាងចាល​ បច្ចុប្បន្នបានបញ្ជូនមកអធិករដ្ឋាននគរបាលស្រុកដេីម្បីបំពេញនីតិវិធី​ និងកសា​ងសំណុំរឿង​ចាត់ការតាមនិតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print