ភ្នំពេញ ៖ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយលោកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម៖
១- ការបោះបង់ចោលកិច្ចព្រមព្រៀងសន្តិភាព = ធ្វើឲ្យអនុទីនធ្លាក់សន្លឹកឆ្នោត ព្រោះដើរផ្ទុយពីឆន្ទៈប្រជាជនសៀម។
២- ការយកបាតុភាពទាហ៊ានសៀមដើរជាន់មីនមកដាក់កំហុសលើកម្ពុជា = ជាការចោទមិនសមហេតុផល?
៣- ប្រជាជនកម្ពុជាមានការកក់ក្តៅ = នៅពេលដែលព្ញថាលោកត្រាំប្តេជ្ញាបញ្ឈប់អំពើហឹង្សារវាងកម្ពុជានិងសៀម។
៤- សៀមបង្ហាញដៃ = តើខ្មែរអត់ដៃទេឬ?
៥- សហរដ្ឋអាមេរិកនៅតែចង់ឃើញកម្ពុជា-សៀមរក្សាសន្តិភាពរយៈពេលវែង = សហរដ្ឋអាមេរិកមិនបណ្តែតបណ្តោយឲ្យសៀមបង្ករសង្គ្រាមជាមួយកម្ពុជាជាដាច់ខាត។
៦- បើសហរដ្ឋអាមេរិកបានដឹងល្បិចខូចរបស់សៀមអស់ហើយ = តើសៀមអាចធ្វើអីខ្មែរបានទៅ?
៧- សហរដ្ឋអាមេរិកមិនឈរមើលសៀមធ្វើបាបខ្មែរទេ = បើសៀមហ៊ានបំពានខ្មែរប្រាកដជាសហរដ្ឋអាមេរិកមានវិធានការណ៍សមរម្យណាមួយជាមិនខាន។
៨- សៀមរំលោភខ្មែរ = មានន័យថាសៀមមើលងាយសហរដ្ឋអាមេរិក។
៩- សៀមរំលោភខ្មែរ = សៀមវាយក្បាលសហរដ្ឋអាមេរិក?
១០- បើសៀមវាយក្បាលសហរដ្ឋអាមេរិក = តើសហរដ្ឋអាមេរិកបណ្តោយឲ្យសៀមធ្វើអញ្ចឹងកើតឬ? ៕










