គ្រោះរញ្ជួយ​ដី​​កម្រិត​២.៤រ៉ិចទ័រ បាន​វាយប្រហារ​លើ​​កោះ​សាមុយ ក្នុង​ខេត្ត​សុរាតថានី​ ប្រទេសថៃ

ចែករំលែក៖

ប្រទេសថៃ​៖​ បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ The Nation​ បាននិយាយថា​ រញ្ជួយ​ដី​​ដែល​មាន​កម្រិត​២.៤រ៉ិចទ័រ បាន​វាយប្រហារ​លើ​​កោះ​សាមុយ ក្នុង​ខេត្ត​សុរាតថានី​ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​​ទី​១៣​ខែ​វិច្ឆិកា​នេះ បណ្តាល​ឲ្យ​មាន​ការ​រញ្ជួយ​តិចតួច និង​សូរ​សំឡេង​ខ្លាំង​ដែល​ធ្វើ​ឲ្យ​ប្រជាជន​ភ្ញាក់ផ្អើល ប៉ុន្តែ​មិន​មាន​របាយការណ៍​អំពី​ការ​ខូចខាត ឬ​របួស​ណាមួយ​ឡើយ។

យោង​តាម​នាយកដ្ឋាន​តាមដាន​រញ្ជួយ​ដី​នៃ​ក្រសួង​ឧតុនិយម ការ​រញ្ជួយ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង១២:៤៧នាទី​ព្រឹក ដោយ​មាន​ជម្រៅ៤គីឡូម៉ែត្រ។ ចំណុច​កណ្តាល​នៃ​រញ្ជួយ​ដី​ស្ថិតនៅ​​ក្បែរ​ឃុំ​ប៊ូ​ភូត (Bo Phut) ដែល​ប្រជាជន​បាន​រាយការណ៍​ថា​មាន​រំញ័រ​ខ្លាំង​បំផុត។

ប្រជាជន​នៅ​ទូទាំង​តំបន់​ជាច្រើន​បាន​ពិពណ៌នា​អំពី​ការ​រញ្ជួយ​ដី​នេះ​ថា​មាន​រយៈពេល​ខ្លី ប៉ុន្តែ​គួរ​ឲ្យ​កត់សម្គាល់។ នៅ​ភូមិ​មុនគង អ្នក​ស្នាក់នៅ​ក្នុង​អគារ​ផ្ទះល្វែង​ពីរ​ជាន់​បាន​និយាយ​ថា ពួកគេ​បាន​ឮ​សំឡេង«ផ្ទុះ​ខ្លាំង» អម​ដោយ​ការ​រញ្ជួយ ព្រមទាំង​សំឡេង​ខ្លាំង​បន្ថែម​ពីរ​លើក​ទៀត​បាន​កើតឡើង​ប្រហែល​ម៉ោង១២:៥៥នាទី​ព្រឹក។ ក្នុង​តំបន់​ឆាវ៉េង និង​សាលា​ពហុជំនាញ​កោះ​សាមុយ ប្រជាជន​បាន​រាយការណ៍​ថា​មាន​សំឡេង​ខ្លាំង​ស្រដៀង​គ្នា អម​ដោយ​រំញ័រ​មាន​រយៈពេល​ជាច្រើន​នាទី ជាមួយ​នឹង​រំញ័រ​តូចៗ​បន្តកន្ទុយ​គ្នា​រៀងរាល់៤–៥​នាទី​ម្តង។

ចំណែក​នៅ​ភូមិ​ភេនហ្គ្វីន ប្រជាជន​​​បាន​កត់សម្គាល់​ការ​រញ្ជួយ​បី​ដង​ដាច់​ពី​គ្នា គឺ​នៅ​ម៉ោង១២:៤៥នាទី​ព្រឹក, ១២:៥៥នាទី​ព្រឹក, និង​ភ្លាមៗ​បន្ទាប់ពី​ម៉ោង១ព្រឹក ដែល​បណ្តាល​ឲ្យ​វត្ថុ​នៅ​ក្នុងផ្ទះ​ញ័រ​រង្គើ។

...

អាជ្ញាធរ​បាន​និយាយ​ថា រំញ័រ​នេះ​មិន​ខ្លាំង​គ្រប់គ្រាន់​ដើម្បី​បង្ក​ការ​ខូចខាត​ដល់​សំណង់​អាគារ​ឡើយ ហើយ​ការ​តាមដាន​នឹង​បន្ត​សម្រាប់​ការ​រញ្ជួយ​តូចៗ​បន្តបន្ទាប់​ដែល​អាច​កើតឡើង។ កោះ​សាមុយ ដែល​ជា​គោលដៅ​ទេសចរណ៍​ដ៏​ពេញនិយម​បំផុត​មួយ​របស់​ប្រទេស​ថៃ កម្រ​ជួបប្រទះ​សកម្មភាព​រញ្ជួយ​ដី​គួរ​ឲ្យ​កត់សម្គាល់​ណាស់ ទោះបីជា​រំញ័រ​ខ្នាត​តូច​ត្រូវ​បាន​កត់ត្រា​នៅ​ភាគ​ខាងត្បូង​ប្រទេស​ថៃ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ក៏ដោយ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print