ទិដ្ឋភាពនៅទីតាំងជម្រកសុវត្ថិភាពបណ្តោះអាសន្នរបស់អ្នកភូមិព្រៃចាន់ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ គិតត្រឹមម៉ោង១០ព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា សភាពការណ៍នៅភូមិព្រៃចាន់ ស្ងប់ស្ងាត់ តែស្ថិតក្នុងការប្រុងប្រយ័ត្នកម្រិតខ្ពស់ ខណៈប្រជាពលរដ្ឋជម្លៀសចេញអស់ហើយ!
មើលចុះ ! ទាំងទារក កុមារ និងចាស់ជរា ភៀសខ្លួនដោយភាពភ័យខ្លាច និងសឹងតែគ្មានអ្វីយកមកជាប់ខ្លួន។

នេះជាពេលវេលាដ៏លំបាក សម្រាប់អ្នកភូមិព្រៃចាន់ ដែភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគាត់ ក្រោយស៊ូទ្រាំក្រាញននៀលរស់នៅទាំងការបំពានពីយោធាថៃអស់រយៈពេលជាច្រើនខែ។
ដោយឡែក ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានបន្តចុះត្រួតពិនិត្យ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ជាទីកន្លែងដែលទាហានថៃបើកការបាញ់ ប្រហារមកលើជនស៊ីវិលកម្ពុជា បណ្តាលឲ្យស្លាប់ម្នាក់ និងរងរបួសបីនាក់៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print