អគ្គិភ័យដ៏សន្ធោសន្ធៅ លេបត្របាក់ប្រាសាទបុរាណអាយុកាល ១,៥០០ឆ្នាំ ក្នុងខេត្តជាំងស៊ូរបស់ចិន! សែនសោកស្តាយបំផុត សម្រាប់ប្រទេសចិនទាំងមូល!

ចែករំលែក៖

ប្រទេសចិន ៖ អគ្គិភ័យដ៏សន្ធោសន្ធៅ លេបត្របាក់ប្រាសាទបុរាណអាយុកាល ១,៥០០ឆ្នាំ ក្នុងខេត្តជាំងស៊ូរបស់ចិន បង្ហាញពីការសោកស្តាយរកទីបំផុតគ្មាន !

សូមបញ្ជាក់ថា ៖ សារព័ត៌មានបានផ្សាយពីអគ្គិភ័យដ៏ធំមួយបានឆាបឆេះយ៉ាងសន្ធោសន្ធៅនៅប្រាសាទបុរាណ យង់ឈីង (Yongqing Temple) ដែលមានអាយុកាល ១,៥០០ឆ្នាំ នៅក្នុងខេត្តជាំងស៊ូ (Jiangsu) ប្រទេសចិន កាលពីថ្ងៃពុធ ដោយបានបំផ្លាញអគារប្រវត្តិសាស្ត្រដ៏សំខាន់មួយខ្នងស្ទើរទាំងស្រុង។ អាជ្ញាធរបានបញ្ជាក់ថា ហេតុការណ៍នេះមិនបានបណ្តាលឱ្យមាននរណាម្នាក់រងគ្រោះថ្នាក់នោះទេ។

ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ ១១:២៤នាទីព្រឹក ដោយអណ្តាតភ្លើងបានលេបត្របាក់អគារ Wenchang Pavilion ដែលជាសំណង់ឈើកម្ពស់៣ជាន់ ស្ថិតក្នុងបរិវេណប្រាសាទ។

ប្រាសាទយង់ឈីង ត្រូវបានកសាងឡើងតាំងពីឆ្នាំ៥៣៦ ហើយអគារ Wenchang Pavilion គឺជាទីកន្លែងដ៏មានតម្លៃផ្នែកអក្សរសិល្ប៍ ដែលអ្នកនិពន្ធដ៏ល្បីល្បាញ លោក ស៊ឺ ណៃអាន (Shi Naian) បានសរសេរស្នាដៃប្រលោមលោកបុរាណចិនដ៏ល្បីល្បាញមួយក្នុងចំណោមអក្សរសិល្ប៍ដ៏អស្ចារ្យទាំងបួនរបស់ចិន។

ទោះជាយ៉ាងណា អគារដែលត្រូវបានភ្លើងឆេះនេះ គឺជាសំណង់ដែលត្រូវបានសាងសង់ឡើងវិញក្នុងឆ្នាំ១៩៩៣ បន្ទាប់ពីសំណង់ដើមត្រូវបានរុះរើចោលក្នុងឆ្នាំ១៩៥៨។ ចំពោះមូលហេតុដែលបង្កឱ្យមានអគ្គិភ័យនេះ កំពុងស្ថិតក្រោមការស៊ើបអង្កេតរបស់អាជ្ញាធរនៅឡើយ មិនទាន់បានលម្អិតជាផ្លូវការ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print