ខេត្តបន្ទាយមានជ័យ៖ ជនភៀសសឹក ប្រមាណ២៥០គ្រួសារ បានភៀសមកជំរំវត្តច័ន្ទស៊ី សាមគ្គី រតនារាម ស្រុកអូរជ្រៅ។ នៅពេលមេឃចាប់ផ្តើមអស់ពន្លឺ ពលរដ្ឋ ចាប់ផ្តើមចងមុងដើម្បីការពារកូនតូច និងសមាជិកគ្រួសារពីមូលកុំឱ្យខាំ។ ស្ថិតនៅក្រោមតង់ពណ៌ខៀវ ព្យួរអំពូលពីលើ គ្រួសារនីមួយៗ ក៏បានចូលក្នុងមុងរៀងខ្លួន ដើម្បីសម្រាកផងដែរ។ ក្មេងតូចៗ មិនបានចូលសាលា ឪពុកម្តាយអោបក្រសោបកូន ផ្តល់ភាពកក់ក្តៅដើម្បីចញ្ចៀសគ្រាប់កាំភ្លើងទាហានថៃ ។
រូបភាពដែលយើងមិនអាចបំភ្លេចបាន ! បន្ទាប់ពីជនរួមជាតិយើងត្រូវបង្ខំចិត្តចាកចោលលំនៅដ្ឋាន រកទីកន្លែងសុវត្ថិភាព បន្ទាប់ពីទាហានថៃបើកការបាញ់ប្រហារជនសុីវិលកម្ពុជា បណ្តាលឱ្យស្លាប់ម្នាក់ របួស៣នាក់ ក្នុងនោះយើងក៏សូមរំលែកមរណទុក្ខជូនក្រុមគ្រួសារនៃសពលោក ឌី ណៃ (ហៅ សល់) ចំពោះការបាញ់ប្រហារយ៉ាង ព្រៃផ្សៃបង្កឡើងដោយកម្លាំងប្រដាប់អាវុធថៃ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលបានបណ្តាលឱ្យ លោក ឌី ណៃ (ហៅ សល់) បានបាត់បង់អាយុជីវិត។
ផ្ញើសារជូនលោក សូរ ចំរ៉ុង លោក រិត ចាន់ធា លោក នី សុខម៉េង ចំពោះការបាញ់ប្រហារយ៉ាង ព្រៃផ្សៃ បង្កឡើងដោយកម្លាំងប្រដាប់អាវុធថៃ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលបានបណ្តាលឱ្យរូបលោក ទទួលរងរបួសនៅក្នុង ព្រឹត្តិការណ៍នោះ ៕











