ភ្នំពេញ ៖ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖
១-ប្រទេសអ៊ីស្រ្ដាអែលតូចជាងកម្ពុជាប្រជាជនតិចជាងកម្ពុជាដោយបានសហរដ្ឋអាមេរិកជួយ = ទើបប្រទេសអ៊ីស្រ្តាអែលប្រែទៅជាប្រទេសខ្លាំងនៅមជ្ឈឹមប៊ូព៌ា។ កម្ពុជាបើមានសហរដ្ឋអាមេរិកជួយពេញទំហឹងហើយរឿងអីកម្ពុជាមិនខ្លាំង?
២- លុះត្រាតែកម្ពុជាខ្លាំង = ទើបសៀមមិនហ៊ានមើលងាយកម្ពុជា។
៣- ចង់ឲ្យកម្ពុជាខ្លាំងលុះត្រាតែនៅកម្ពុជាកុំឲ្យមានអំពើពុករលួយនិងឧក្រឹដ្ឋកម្មឆបោកតាមអនឡាយ = ឧទាហរណ៍ជាក់ស្តែងនៅសម័យលន់ណុលមេទាហ៊ានប្រព្រឹត្តអំពើពុករលួយខ្លាំងទោះមានសហរដ្ឋអាមេរិកជួយប៉ុន្មានក៏ទប់មិនឈ្នះដែរ នៅទីបំផុតសហរដ្ឋអាមេរិកដកខ្លួនថយ។
៤- បើការដឹកនាំត្រឹមត្រូវនិងមានតម្លាភាព មានគណនេយ្យភាព ប្រើប្រាស់ជំនួយបានល្អ = សហរដ្ឋអាមេរិកមានកម្លាំងជួយកម្ពុជា កម្ពុជានឹងពិតជាខ្លាំង។
៥- បើកម្ពុជាខ្លាំង កម្ពុជាការពារបានឯករាជ្យអធិបតេយ្យបូរណភាពទឹកដី = កសាងនិងអភិវឌ្ឈន៍ប្រទេសរីកចម្រើនលើគ្រប់វិស័យ។
៦- កាលណាប្រទេសរីកចម្រើន = ជីវភាពប្រជាជនត្រូវបានលើកកម្ពស់ មានចំណូលខ្ពស់ សេដ្ឋកិច្ចរឹងមាំ។
៧- រដ្ឋមន្ត្រីការពារជាតិសៀមនៅពេលជួបរដ្ឋមន្ត្រីការពារជាតិខ្មែរ = នៅតែនិយាយថាកងទ័ពខ្មែរបានបាញ់សៀមមុន?
៨- បញ្ហាអនុវត្តកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-សៀម = បើសៀមនៅតែរឹងត្អឹង គួរទុកបញ្ហានេះទៅមហាអំណាច មានសហរដ្ឋអាមេរិក បារាំង ចិនជួយអន្តរាគមន៍?
៩- បើមហាអំណាចជួយមិនបាន = នរណាក៏មិនអាចជួយបានដែរ។
១០- បើសៀមនៅតែក្បាលរឹង = មានតែមហាអំណាចប្រើធម៌ក្តៅទើបបាន៕










