ព្រះមហាក្សត្រថៃ ផ្តើមដំណើរទស្សនកិច្ចនៅចិនជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត

ចែករំលែក៖

ប្រទេសថៃ៖ ដូចការគ្រោងទុក ព្រះមហាក្សត្រថៃ មហាវជិរ៉ាឡុងកន បានយាងទៅដល់ទីក្រុងប៉េកាំងដោយសុវត្ថិភាព កាលពីល្ងាចនៅថ្ងៃព្រហស្បតិ៍ ទី ១៣ វិច្ឆិកា ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេលប្រាំថ្ងៃជាប្រវត្តិសាស្ត្រទៅកាន់ប្រទេសចិន. ក្នងដំណើរទស្សនកិច្ចនេះ មានការអមដំណើរដោយព្រះមហេសីរបស់ព្រះអង្គ គឺព្រះមហេសីសុធីតា ត្រូវបានទទួលស្វាគមន៍នៅឯអាកាសយានដ្ឋានដោយរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី។

តាមគ្រោង ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ ប្រធានាធិបតី ស៊ី និង នាយករដ្ឋមន្ត្រី លី ឈៀង នឹងជួបជាមួយព្រះមហាក្សត្រថៃ មហាវជិរ៉ាឡុងកន ដោយឡែកពីគ្នា ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី និងបញ្ហាផ្សេងទៀតដែលមានផលប្រយោជន៍រួម ៕

...

ប្រភព ៖ សុីសុីថែមស៍

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print