នគរបាលស្រុកទ្រាំងបង្ក្រាបក្រុមលំពែងពិឃាត និងដកហូតគ្រឿងញៀនជាច្រើនកញ្ចប់

ចែករំលែក៖

ខេត្តតាកែវ÷មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកទ្រាំង ខេត្តតាកែវ បានឲ្យដឹងនៅរសៀលថ្ងៃទី ១៤ ខែវិច្ឆិកាឆ្នាំ២០២៥ នេះថា នគរបាលបានបង្ក្រាបក្រុមជួញដូរនិងប្រើប្រាស់គ្រឿងញៀនបានមួយសំបុកដែលក្រុមនេះតែងតែហៅខ្លួនឯងថាក្រុមលំពែងពិឃាត។

លោកអធិការស្រុកទ្រាំងបានឲ្យដឹងថា កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកទ្រាំង,កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំបួរ សហការជាមួយកម្លាំងជំនាញប្រឆាំងគ្រឿងញៀនក្រុងដូនកែវ និងប៉ុស្តិ៍នគរបាលរកាក្រៅ រួមទាំងលោកក្រុមប្រឹក្សាឃុំ លោកមេភូមិ មេភូមិរង បង្ក្រាបករណីជួញដូរដឹកជញ្ជូន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយអនុវត្តបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពី លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តតាកែវ និងសម្របសម្រួលនីតិវិធីពីលោក ឯក ឆេងហួត ព្រះរាជ អាជ្ញាអមសាលាដំបូងខេត្តតាកែវ កាលពីថ្ងៃទី១១ ខែ វិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ២៣ និង ៣០នាទី។ 

លោកវរសេនីយ៍ទោ កប សេម អធិការនៃអធិការដ្ឋាននគរបាលស្រុកទ្រាំង ដឹកនាំកម្លាំងជំនាញ អន្តរាគមន៍ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំបួរ សហការជាមួយកម្លាំងជំនាញប្រឆាំងគ្រឿងញៀនក្រុងដូនកែវ និងប៉ុស្តិ៍នគរបាលសង្កាត់រកាក្រៅ រួមទាំងលោកក្រុមប្រឹក្សាឃុំ លោកមេភូមិបង្ក្រាបករណី ជួញដូរដឹកជញ្ជូន និងប្រើ ប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន (០១ករណី និង២ទីតាំង)ឃាត់ខ្លួនជនសង្ស័យបានចំនួន៤នាក់៖

១/. ឈ្មោះ ជ្រឹន សុីណេន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្នោត ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ (ជួញដូរ,ប្រេីប្រាស់)

២/. ឈ្មោះ ង៉ែត ផានផារ៉ុង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្នោត ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ (ជួញដូរ,ប្រេីប្រាស់)

៣/. ឈ្មោះ ម៉េង រ៉ាវី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ (ដឹកជញ្ជូន)

៤/. ឈ្មោះ ខែម សុខេន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិនៀល ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ។

បច្ចុប្បន្នកម្លាំងជំនាញ បាននិងកំពុងបន្តនិតិវិធី៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print