Update ៖ នារីបុគ្គលិកមីក្រូហិរញ្ញវត្ថុម្នាក់ ត្រូវឃាតកសង្ស័យជាអ្នកជំពាក់លុយសម្លាប់ រួចកប់សពក្រោយផ្ទះ នៅស្រុកតាំងគោក

ចែករំលែក៖

ខេត្តកំពង់ធំ ៖ ស្ដ្រីបុគ្គលិកមីក្រូហរិញ្ញវត្ថុម្នាក់ ត្រូវបានឃាតកសង្ស័យជាអ្នកជំពាក់លុយសម្លាប់ រួចយកសពទៅកប់ក្រោយផ្ទះ ស្ថិតក្នុងភូមិក្រូច ឃុំស្វាយភ្លើង ស្រុកតាំងគោក ខេត្តកំពង់ធំ និងបង្កឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហុឹម ទីណា អាយុ២២ឆ្នាំ មុខរបរជាបុគ្គលិកមីក្រូហរិញ្ញវត្ថុ រស់នៅភូមិឫស្សីលរ៍ ឃុំស្វាយភ្លើង ស្រុកតាំងគោក ខេត្តកំពង់ធំ បានបាត់ដំណឹង (ឪពុកម្ដាយតេទូរស័ព្ទមិនចូល) ពេលនោះឪពុកម្ដាយបានស្វែងរកតាមភូមិ និងបានប្ដឹងប៉ុស្តិ៍រដ្ឋបាលឃុំស្វាយភ្លើងដើម្បីឲ្យជួយរក។

លុះដល់ម៉ោង១០៖០០នាទីព្រឹក ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឪពុកជនរងគ្រោះឈ្មោះ មុត ហុន អាយុ៥៤ឆ្នាំ បានមករកមើលនៅផ្ទះជនសង្ស័យ (ផ្ទះឪពុកម្តាយ) សង្ស័យឈ្មោះ ម៉ន សីហា ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិក្រូច ឃុំស្វាយភ្លើង ស្រុកតាំងគោក ខេត្តកំពង់ធំ ស្រាប់តែឃើញស្នាមកាប់ដីដូចកប់ថ្មីៗ មានសង្កត់ស័ង្កសី ដុំថ្ម និងធង់ទឹកពីលើ។ ពេលឃើញដូចនោះគាត់បានទៅប្ដឹងប៉ុស្ដិ៍តែម្ដង។

ក្រោយពីទទួលបានព័ត៌មាន កម្លាំងសមត្ថកិច្ចមូលដ្ឋាន សហការជាមួយកម្លាំងនគរបាលជំនាញ ធ្វើការជីកមើលក៏ឃើញសាកសពជនរងគ្រោះ។ 

បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្ដទៀត។ 

បើតាមសាច់ញាតិដែលត្រូុវជាបងបានប្រាប់អ្នកសារព័ត៌មានថា ឃាតកបានសម្លាប់ប្អូនរបស់ខ្លួនយកទៅកប់ក្រោយផ្ទះ ដោយមានចងដៃចងជើង ស្លាបសេក គួរឱ្យរន្ធត់ណាស់ តែពួកគាត់មិនទាន់បរិយាយឱ្យបានវែងទៀតទេ ព្រោះរវល់ចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណីសិន។ បើតាមការសន្និដ្ឋានឃាតក អាចមានគ្នាទើបឈានដល់ចាប់ចងស្លាបសេក ហើយកាប់ទៅលើជនរងគ្រោះរួចយកទៅកប់ និងយកស័ង្កសីមកក្របពីលើ ។ សមត្ថកិច្ចកំពុងតាមប្រមាញ់ដោយយកចិត្តទុកដាក់បំផុត ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print