លោក​ សរ​ សុពុត្រា​៖​ ពលរដ្ឋគំរូខេត្តស្ទឹងត្រែង មួយគ្រួសារទៀត បាននាំយកមកនូវវត្ថុប្រើប្រាស់ជាមរតកគ្រួសារ «ឆ្នាំងខ្វាន់ធ្វើអំពីស្ពាន់» មកប្រគល់ជូនរដ្ឋបាលខេត្តស្ទឹងត្រែង

ចែករំលែក៖

ខេត្ត​ស្ទឹង​ត្រែង​៖​ លោក​ សរ​ សុពុត្រា​ អភិបាលខេត្ត​ស្ទឹងត្រែង​ នៅថ្ងៃទី​១៤​ ខែវិច្ឆិកា​ ឆ្នាំ​២០២៥នេះ​ បានឱ្យដឹងថា​ ដោយមានការជឿជាក់ និងមានទំនុកចិត្ត ប្រជាពលរដ្ឋគំរូខេត្តស្ទឹងត្រែង មួយគ្រួសារទៀត បាននាំយកមកនូវវត្ថុប្រើប្រាស់ជាមរតកគ្រួសារ «ឆ្នាំងខ្វាន់ធ្វើអំពីស្ពាន់» ដែលឪពុកគាត់រើសបានពីក្នុងទន្លេសេកុង ពេលទៅនេសាទ ក្នុងអំឡុងឆ្នាំ២០១២ មកប្រគល់ជូនរដ្ឋបាលខេត្តស្ទឹងត្រែង ដើម្បីបន្តថែរក្សាជាសម្បត្តិកេតនភ័ណ្ឌជាតិ។

លោកអភិបាលខេត្ត​ បានបន្តថា​ មិនត្រឹមតែប៉ុណ្ណោះ ក្រុមគ្រួសារគាត់ បានជូននូវមីចំនួន ២០កេស ដើម្បីរួមចំណែកក្នុងការងារសង្គម និងមនុស្សធម៌ តាមរយៈ រដ្ឋបាលខេត្ត និងជូនចម្លាក់ឈើដ៏ស្រស់ស្អាតដល់ខ្ញុំ សម្រាប់ជាវត្ថុអនុស្សាវរីយ៍ផងដែរ​៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print