ខេត្តស្ទឹងត្រែង៖ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា ដោយមានការជឿជាក់ និងមានទំនុកចិត្ត ប្រជាពលរដ្ឋគំរូខេត្តស្ទឹងត្រែង មួយគ្រួសារទៀត បាននាំយកមកនូវវត្ថុប្រើប្រាស់ជាមរតកគ្រួសារ «ឆ្នាំងខ្វាន់ធ្វើអំពីស្ពាន់» ដែលឪពុកគាត់រើសបានពីក្នុងទន្លេសេកុង ពេលទៅនេសាទ ក្នុងអំឡុងឆ្នាំ២០១២ មកប្រគល់ជូនរដ្ឋបាលខេត្តស្ទឹងត្រែង ដើម្បីបន្តថែរក្សាជាសម្បត្តិកេតនភ័ណ្ឌជាតិ។
លោកអភិបាលខេត្ត បានបន្តថា មិនត្រឹមតែប៉ុណ្ណោះ ក្រុមគ្រួសារគាត់ បានជូននូវមីចំនួន ២០កេស ដើម្បីរួមចំណែកក្នុងការងារសង្គម និងមនុស្សធម៌ តាមរយៈ រដ្ឋបាលខេត្ត និងជូនចម្លាក់ឈើដ៏ស្រស់ស្អាតដល់ខ្ញុំ សម្រាប់ជាវត្ថុអនុស្សាវរីយ៍ផងដែរ៕ដោយ៖តារា
...










