រថយន្តដឹកសុីម៉ង់ត៍មួយគ្រឿងបើកសុខៗស្រាប់តែរ៉េចង្កូតឡើងសួនផ្លូវបន្តប៉ះបង្គោលភ្លើងបាក់ទ្រេត០១ដើម

ចែករំលែក៖

    ភ្នំពេញ​ ៖​ បុរសម្នាក់បានបើករថយន្តដឹកស៊ីម៉ង់ត៍ហុយមួយគ្រឿងក្នុងល្បឿនលឿនមិនប្រយ័ត្នក៏បានរ៉េចង្កូតឡើងសួនផ្លូវរួចបន្តទៅប៉ះនិងបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមបណ្ដាលឱ្យបាក់ទ្រេតរងការខូចខាត សំណាងល្អមិនបង្កឲ្យគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង៧​ និង៣០នាទីយប់ថ្ងៃទី១៤​ ខែវិច្ឆិកា​ ឆ្នាំ២០២៥​ ស្ថិតនៅលើផ្លូវភ្នំពេញហាណូយក្នុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បានបើករថយន្តដឹកស៊ីម៉ង់ត៍មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 3E-7678ធ្វើដំណើរតាមបណ្ដោយផ្លូវភ្នំពេញហាណូយទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនមធ្យមលុះពេលបើកមកដល់ចំណុចកេីតហេតុខាងលើស្រាប់តែរ៉េចង្កូតមកខាងឆ្វេងដៃឡើងលើសួនផ្លូវរួចបន្តទៅប៉ះហ្នឹងបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមបណ្ដាលឲ្យបាក់ទ្រេតរងការខូចខាត ហើយភ្លាមនោះដែរតៃកុងរថយន្តត្រូវសមត្ថកិច្ចមូលដ្ឋានឃាត់ឲ្យនៅកន្លែងកើតហេតុ។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងមន្ត្រីជំនាញចរាចរណ៍ចុះមកវាស់វែងយករថយន្តបង្កខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលឲ្យរាជធានីភ្នំពេញរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕ដោយ​ ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print