ឃាត់ខ្លួនក្មេងទំនើង៤នាក់ករណីកាន់កាប់អាវុធខុសច្បាប់

ចែករំលែក៖

ខេត្តកណ្ដាល៖ ក្រុមក្មេងទំនើង៤នាក់ ក្នុងចំណោមបក្ខ៨នាក់ ត្រូវបាននគរបាលក្រុងតាខ្មៅបង្រ្កាបបាន ករណីកាន់កាប់អាវុធខុសច្បាប់ នៅថ្ងៃទី១៤ខែ វិច្ឆិកា ឆ្នាំ២០២៥ ម៉ោង០២និង១៩នាទីចំណុចតាមផ្លូវ២១ ភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យចំនួន០៨នាក់៖ ១-ឈ្មោះយឿន រតនៈ ភេទប្រុសអាយុ១៧ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាងខេត្តកណ្តាល មុខរបរ កម្មកររោងចក្រ (ឃាត់ខ្លួន)។ ២-ឈ្មោះពន្លាយ កក្កដា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល មុខរបរ កម្មកររត់តុ(ឃាត់ខ្លួន)។ ៣-ឈ្មោះផល្លា សុខឡេង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល មុខរបរ កម្មកររោងចក្រ(ឃាត់ខ្លួន)។៤-ឈ្មោះនី រតនា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រែកស្លែង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល មុខរបរ កម្មករដើររោងការ(ឃាត់ខ្លួន)។ចំណែក៤នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល ។ត្ថុតាងចាប់យក៖ ១-ម៉ូតូ០១គ្រឿងម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1KO-7295។២-ម៉ូតូ០១គ្រឿងម៉ាកSUZUKi NEX CLOSSOVER ពាក់ផ្លាកលេខ ឧ.មានជ័យ 1G-4163។៣-បំពង់ទីបមូល(ដងឆ័ត្រ)មួយកំណាត់។
៤-ទូរស័ព្ទដៃម៉ាកiPhone ចំនួន០៣គ្រឿង។
ប្រភពដដែលបន្តថា មុនពេលកើតហេតុ កំលាំងផ្នែកយុត្តិធម៌ សហការណ៍ជាមួយកំលាំងប៉ុស្តិ៍ទាំង១០ល្បាតជុំវិញមូលដ្ឋានក្រុងតាខ្មៅ លុះមកដល់ចំណុចផ្លូវ២១ភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅខេត្តកណ្តាល ក៏បានជួបជនសង្ស័យចំនួន០៨នាក់ ជិះម៉ូតូចំនួន០៤គ្រឿង ម៉ាក Honda ០១គ្រឿង និងម៉ាកSUZUkI Nex ចំនួន០៣គ្រឿង ដោយដៃកាន់បំពង់ទីបមូល(ដងឆ័ត្រ) មួយកំណាត់ ឃើញដូចនោះកំលាំងសមត្ថកិច្ចយើងក៏នាំគ្នាដេញព័ទ្ធចាប់បានចំនួន០២ម៉ូតូមានគ្នាចំនួន០៤នាក់ ក៏យកមកសួរនាំនិងចាត់ការតាមនីតិវិធី។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានកាន់កាប់បំពង់ទីបមូលនៅហ្នឹងដៃដើម្បីទុកការពារខ្លួន ប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print