នារីម្នាក់ទេីបនឹងទិញរថយន្តម៉ាក BYD មិនទាន់បានមួយថ្ងៃផងស្រាប់តែជួបគ្រោះថ្នាក់ចរាចរណ៍

ចែករំលែក៖

ភ្នំពេញៈ នារីស្រស់ស្អាតម្នាក់បេីករថយន្ដ មួយគ្រឿងម៉ាក EASCALET បានបុក រថយន្ដមួយគ្រឿងម៉ាក BYD ពេញទំហឹង នៅត្រង់ចំណុចផ្លូវបំបែកជាបួនបណ្ដាលឲ្យរងការខូចខាតមួយចំហៀង។ ហេតុការណ៍ នេះ បាន កេីត ឡេីង កាល ពី វេលាម៉ោង ២:១០នាទី រំលងអធ្រាត្រ ឈាន ចូល ថ្ងៃ ទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០២៥ ស្ថិតនៅតាមបណ្ដោយផ្លូវ ១៦៩ កែងផ្លូវ ៥៦៦ (បឹងកក់ ) សង្កាត់ស្រះចក ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានបានអោយដឹងថា មុនពេលកើតហេតុប្រជាពលរដ្ឋបានឃើញ រថយន្ដមួយគ្រឿងម៉ាក BYD ដែលម្ចាស់ប្រាប់ថាទេីបនឹងទិញមិនទាន់បានមួយថ្ងៃ ផង ត្រូវនារីស្រស់ស្អាតម្នាក់បេីករថយន្ដ EASCALET ពាក់ផ្លាកលេខ ភ្នំពេញ 2AK-6988 បេីកបុកពេញទំហឹងនៅត្រង់ ចំណុចផ្លូវបំបែកជាបួនបណ្ដាលឲ្យរងការ ខូចខាតមួយចំហៀង និងបណ្ដាលអោយនារីដែលបើករថយន្តបង្ករងរបួសត្រូវបានក្រុមគ្រួសារយកចេញពីកន្លែងកើតហេតុផងដែរ។

...

ក្រោយពេលកេីតហេតុ សមត្ថកិច្ច ជំនាញចរាចរណ៍ផ្លូវគោកនៃ ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញចុះមកធ្វើការ វាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សា ទុក រង់ចាំការដោះស្រាយនៅពេលក្រោយ ៕ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print