ខេត្តកំពង់ស្ពឺ៖ អនុវត្ដតាមបទបញ្ជានិងការចង្អុលការ ណែនាំពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ កំលាំងអធិការដ្ឋាននគរបាល
ស្រុកបសេដ្ឋដឹកនាំដោយលោកវរសេនីយ៍ឯក ចន សុភីត អធិការនគរបាលស្រុក បានស្រាវជ្រាវនិងឈានទៅឃាត់ខ្លួនក្រុមជនសង្ស័យនៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ ២០២៥ ជាអ្នកបង្កហេតុ ក្នុងករណីបំផ្លិចបំផ្លាញទ្រព្យ សម្បត្តិអ្នកដទៃ នៅចំណុចផ្លូវ១៤៥ ស្ថិតក្នុងភូមិព្រៃពាយ ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
មន្ត្រីនគរបាលស្រុកបានឱ្យដឹងថា មានក្រុមក្មេងទំនើង ១ក្រុមមិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពឃាត់ម៉ូតូជនរងគ្រោះហុងដាឆ្នាំ២០២៥ពណ៌ខ្មៅ បំពាក់លេខ កំពង់ស្ពឺ 1AA 0602 រួចយកកាំបិតផ្គាក់ និងដែកទីបវាយកំទេចម៉ូតូបណ្តាលឱ្យខូចខាតធ្ងន់ធ្ងរ ជនរងគ្រោះបានរត់គេចខ្លួនផុត ។
ភ្លាមៗមានប្រជាពលរដ្ឋរាយការណ៍មកប៉ុស្តិ៍ទួលអំពិល បានចុះដល់កន្លែងកើតហេតុនិងបានកិច្ចសហការស្រាវ ជ្រាវកំណត់អត្តសញ្ញាណក្រុមក្មេងទំនើងឈានដល់ធ្វើការឃាត់ខ្លួនបាន២នាក់ដកហូតបានវត្ថុតាងរួមមាន៖ កាំបិតផ្គាក់១ដើម ដំបងទីបដែក២ដើម និងម៉ូតូ១គ្រឿងរបស់ជនរងគ្រោះ។ ជនសង្ស័យទាំង២នាក់÷១/ឈ្មោះ ឡុង វិសាល ភេទប្រុស អាយុ១៦ឆ្នាំ និង ២./ឈ្មោះ ដុល គីមណៃ ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅភូមិព្រៃពាយ ឃុំទួលអំពិល ស្រុកបសេដ្ឋ ។
តាមចម្លើយសារភាពរបស់ក្មេងទំនើងទាំង២នាក់ថា មកពីភាគីម្ចាស់ម៉ូតូជិះវ៉ាក្រុមខ្លួនចុះឡេីងៗ ទេីបបកេីតជាអំពេីហិង្សាករណីនេះមកពីភាគីម្ខាងទៀតជាអ្នកប៉ុន្ដែអំពេីប្រេីហិង្សាដោយមានប្រេីប្រាស់អាវុធជាអំពេីខុសនឹងផ្លូវច្បាប់ព្រហ្មទណ្ឌ ។
ជាក់ស្ដែងជនសង្ស័យទាំង២និងវត្ថុតាងបានញ្ជូនមកអធិការដ្ឋាននគរបាលស្រុកបសេដ្ឋដេីម្បីចំណាត់ការនីតិវិធីបន្ដ៕










