ប្រទះឃើញសាកសពបុរសម្នាក់ហើមរលួយសង្ស័យលង់ទឹកនៅស្រុកស្អាង

ចែករំលែក៖

ខេត្តកណ្ដាល៖ សាកសពបុរសម្នាក់ ត្រូវបានប្រះឃើញអណ្ដែតទឹកលើផ្ទៃទន្លេក្នុងសភាពស្អុយរលួយ បង្ករការភ្ញាក់ផ្អើលឡើងនៅចំណុចក្នុងទឹកទន្លេបាសាក់ត្រើយខាងលិចស្ថិតនៅភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង
ខេត្តកណ្ដាល នៅថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០២៥ វេលាម៉ោង០៨និង៥០នាទី ។
មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះសពមិនស្គាល់ អត្តសញ្ញាណ ភេទប្រុស អាយុប្រហែលជាង៥០ឆ្នាំ សង្ស័យជាជនជាតិខ្មែរ មានកម្ពស់ ១,៦០ម៉ែត្រសម្បុរសណ្ដែកបាយ ក្នុងសំលៀកបំពាក់ អាវយឺតពណ៌សកមូលដៃវែង មានបោះពុម្ពរូបភាពយោធាកម្ពុជានិងទង់ជាតិខ្មែររំលេចដោយប្រាសាទអង្គរវត្ត ស្លៀកខោ ជើងវែងសាច់ក្រណាត់ ពណ៌ត្រេអ៊ីចង្កេះកៅស៊ូមានហោប៉ៅ ចំនួន ០៤ (មុខពីរក្រោយពីរ)។ការស្រាវជ្រាវ និងការពិនិត្យសាកសព
ពិនិត្យសាកសពស្ថានភាពទូទៅសាកសព នៅក្នុងទឹក ទន្លេបាសាក់ស្ថិតក្នុងភូមិ ព្រែកថ្មីឃុំទឹកវិលស្រុក ស្អាង ខេត្តកណ្តាល។សពមានស្ថានភាពហើមស្អុយផ្កាប់មុខ
,សពពាក់អាវយឺតដៃវែងពណ៌សកមូលមានបោះពុម្ពរូបយោធាកម្ពុជានិងរូបទង់ជាតិខ្មែររំលេចដោយប្រាសាទអង្គរវត្ត ស្លៀកខោ សាច់ក្រណាត់ ជើងវែងពណ៌ត្រេអ៊ីចង្កេះកៅស៊ូមានហោប៉ៅ ចំនួន ០៤(មុខពីរក្រោយពីរ ) ស្លៀកខោលីអូពណ៌ក្រហម ដៃទាំងពីរលាតសន្ធឹងចេញពីដងខ្លួន ,សពមានស្ថានភាពហើមរឹង ,សាកសពមានកម្ពស់ ១,៦០ម៉ែត្រ ,ក្នុងកដៃអាវខាងស្ដាំមានដីខ្សាច់(ប្រភេទខ្សាច់ទន្លេ)និងក្នុងអាវមានដី។ ផ្នែកក្បាល, មានពពុះទឹកហូរចេញពីមាត់និងច្រមុះ
ភ្នែកទាំងពីរលៀន ធ្មេញខាំអណ្ដាត ,ពុកមាត់និងពុកចំការនិងសក់មានស្កូវ ,ធ្មេញថ្គាមលើនិងក្រោមផ្នែកខាងស្ដាំគ្មាន ,ធ្មេញថ្គាមក្រោមផ្នែកខាងឆ្វេងគ្មាន
ធ្មេញខាងលើផ្នែកខាងឆ្វេងមានចំនួនពីរបន្ទាប់ពីធ្មេញថ្គាម ,ធ្មេញមុខលើចំនួនពីរនិងក្រោមចំនួនពីរគ្មាន
ដងខ្លួន ,ដងខ្លួនហើមរបកស្បែក  ក្បាលពោះហើមរឹង
ជើងទាំងពីរបូតស្រោមស្បែកជើង, ដៃទាំងពីររបូតស្រោមស្បែកដៃចេញអស់ ,មានសាក់រូបហនុមាននៅស្មាខាងឆ្វេង ,មានធ្លាយពោះវៀនតាមអវៈយវៈភេទចំហៀងខាងស្ដាំ ,មានចេញលាមកតាមទ្វារធំ
តាមការពិនិត្យរបស់ផ្នែកជំនាញខេត្ត
និងលោកគ្រូពេទ្យជំនាញ ការសន្និដ្ឋាន៖ (ករណីលង់ទឹកបណ្តាលឲ្យស្លាប់ )។ សាកសពជនរងគ្រោះត្រូវបានប្រគល់ជូនអាជ្ញាធរភូមិឃុំទទួលយកនិងតម្កល់ទុកនៅវត្តសូរភីហៅវត្តក្បាលកោះស្ថិតក្នុងភូមិព្រែកអុងប៉ាងឃុំទឹកវិលស្រុកស្អាងខេត្តកណ្ដាលដើម្បីទុកឱ្យសាច់ញាតិមកទទួលយក៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print