ភ្នំពេញៈ បុរសម្នាក់បេីករថយន្ដ Mazda បុកជាមួយឡំប្រឺតាមួយគ្រឿង បណ្ដាលឲ្យជ្រុលទៅបុកទ្វារផ្ទះ ប្រជាពលរដ្ឋ រួចរថយន្ដបន្តទៅបុក បង្គោលភ្លើងបំភ្លឺផ្លូវ បណ្ដាលឲ្យបាក់រលំ ចំនួនមួយដេីមបន្ថែមទៀត ។ ហេតុការណ៍ នេះបានកើតឡើង កាលពីវេលាម៉ោង ២:៥០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតនៅតាម បណ្ដោយផ្លូវ១៩ កែងផ្លូវ ១៥៤ សង្កាត់ ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានបានអោយដឹងថា មុនពេលកើតហេតុមានប្រពលរដ្ឋបានឃើញ បុរសម្នាក់បេីករថយន្ដមួយគ្រឿងម៉ាក Mazda ពាក់ផ្លាកលេខ ភ្នំពេញ 2AC-0003 បេីកបុកជាមួយឡំប្រឺតាមួយ គ្រឿង បណ្ដាលឲ្យជ្រុលទៅបុកទ្វារផ្ទះ ប្រជាពលរដ្ឋ រួចរថយន្ដបន្តទៅបុក បង្គោលភ្លើងបំភ្លឺផ្លូវ បណ្ដាលឲ្យបាក់រលំចំនួនដេីមបន្ថែមទៀត ។
ក្រោយ ពេល កេីត ហេតុ សមត្ថកិច្ច ជំនាញ ចរាចរណ៍ ផ្លូវ គោក នៃ ស្នង ការ ដ្ឋាន នគរបាល រាជធានី ភ្នំពេញ ចុះ មក ធ្វើ ការ វាស់ វែង យក រថយន្ត ទៅ រក្សា ទុក រង់ចាំ ការ ដោះស្រាយ នៅ ពេល ក្រោយ៕ ស រស្មី










