បង្គោលភ្លើងបំភ្លឺផ្លូវចំនួន១ដើមរងការខូចខាតខណៈបុរស​ម្នាក់​បេីករថយន្តក្រឡុកសុីម៉ងត៍ជ្រុលទៅបុក

ចែករំលែក៖

ភ្នំពេញៈ  បុរស​ម្នាក់​បេីករថយន្តក្រឡុកសុីម៉ងត៍រេចង្កូតទៅបុកខឿនសួនច្បារពុះចែកទ្រូងផ្លូវ បណ្តាលអោយទ្រេតបង្គោលភ្លើងបំភ្លឺផ្លូវចំនួន១ដើមរងការខូចខាត ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវហាណូយ សង្កាត់ទឹកថ្លា​ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានបានអោយដឹងថា មុនពេលកើតហេតុមានប្រជាពលរដ្ឋបានឃើញ បុរស​ម្នាក់​បេីករថយន្តក្រឡុកសុីម៉ងត៍មួយគ្រឿងពាក់ផ្លាកលេខ 3E-7678 ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ ក៏រេចង្កូតទៅបុកខឿនសួនច្បារពុះចែកទ្រូងផ្លូវ បណ្តាលអោយទ្រេតបង្គោលភ្លើងបំភ្លឺផ្លូវចំនួន១ដើម រងការខូចខាត តែសំណាងល្អមិនបង្កឱ្យមានអ្នករងរបួសឡើយ។

...

ក្ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ នៃការិយាល័យចរាចរណ៍ផ្លូវគោក បានចុះមកដល់រួចធ្វើការវាស់វែងយករថយន្តទៅរក្សាទុក រង់ចាំដោះស្រាយពេលក្រោយ ៕ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print