ប្រធាន​អង្គភាព​ស៉ីម៉ាក់​៖​ បោកប្រាស់ចិត្តរាស្ត្រ​ខ្លួនឯង​ ឱ្យក្រែងចិត្តរាស្ត្រដទៃផង!​ ខណៈ​ក្រសួងមហាផ្ទៃបានស៊េីបអង្កេតនិងមានភស្តុតាងគ្រប់គ្រាន់​ មនុស្សស្លាប់និងរងរបួសដោយត្រូវគ្រប់បាញ់ប្រហារ​របស់ថៃ មិនក្លែងបន្លំមនុស្សស្លាប់និងរងរបួសស្អីនោះទេ!!

ចែករំលែក៖

ភ្នំពេញ​៖​ លោក​ ហេង​ រតនា​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់​ បានថ្លែង​តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោក​នៅយប់ថ្ងៃ​ទី១៤ ខែវិច្ឆិកា​ ឆ្នាំ​២០២៥ថា៖​ ជាន់ផ្ទុះគ្រាប់មីន​ អាងបង្កសង្គ្រាមឈ្លានពាន​ អាងហែកចោលកិច្ចព្រមព្រៀងសន្តិភាព!

លោកអគ្គនាយក​ស៉ីម៉ាក់​រូបនេះ​ បានគូសបញ្ជាក់យ៉ាងដូច្នេះថា​ គ្រាន់តែចង់បង្ហាញជាឧទាហរណ៍ជាក់ស្តែងខ្លីៗពីទង្វេីគ្មានការអៀនខ្មាស់!

*១.​ ផ្ទុះគ្រាប់មីន​ អាងចោទប្រកាន់កម្ពុជាលួចដាក់មីនថ្មី​៖​ ឈរលេីភាពជាក់ស្តែងការផ្ទុះគ្រាប់មីនចាស់ឬគ្រាប់មីនដាក់ថ្មីជាបញ្ហាមួយហេីយ​ ប៉ុន្តែបញ្ហាសំខាន់ជាងនោះ​ តេីការផ្ទុះគ្រាប់មីននោះនៅបូរណភាពទឹកដីរបស់អ្នកណា?​ តេីអ្វីជាមូលហេតុពិតប្រាកដ​នៃបញ្ហា​ ដោយការផ្ទុះគ្រាប់មីន​ ឬការឈ្លានពានទឹកដីចូលក្នុងចម្ការមីនសំណល់សង្គ្រាមរបស់កម្ពុជា?

*២.​ គ្រាប់បែកចង្កោមប្រភេទM85 របស់ថៃ​សំណល់សង្គ្រាម​ ផ្ទុះស្លាប់ក្មេងប្រុសអាយុ១០ឆ្នាំ​ និងឪពុករងរបួសជាទម្ងន់​ កាលពីថ្ងៃទី២៥​ ខែតុលា​ ក៏ចោទថាខ្មែរបន្លំលាបពណ៌ថៃ​ ដោយសំអាងថាគ្រាប់បែកចង្កោមថៃបាញ់មកផ្ទុះទាំងអស់​ ដោយបកស្រាយថាគ្រាប់បែកចង្កោមទាំងនោះកំណត់ផ្ទុះកម្ទេចដោយខ្លួនឯង​ self destruction​ គ្មានគ្រាប់បែកចង្កោមនៅសល់ទេ!! កម្ពុជា បានរក្សាទុកភស្តុតាងគ្រាប់បែកចង្កោមថៃបាញ់នោះ​ មួយចំនួនជូនដេីម្បីពិនិត្យជាក់ស្តែង​ប្រសិនជាចង់ឃេីញពិតប្រាកដ។

*៣.​ ទាហានថៃបាញ់ប្រហារលេីជនសុីវិលជាប្រជាពលរដ្ឋ​នៅភូមិព្រៃចាន់​ មានម្នាក់ស្លាប់និងរងរបួសចំនួន៣​ ថៃមិនត្រឹមតែប្រកែកថាមិនបានបាញ់ទេ​ ប៉ុន្តែថែមទាំងចោទថាកងទ័ពកម្ពុជាជាអ្នកបាញ់ប្រជាពលរដ្ឋខ្លួនឯង​ និងចោទថាអ្នកស្លាប់នោះ​ ជាការស្លាប់ក្លែងក្លាយ​ (Cambodian Fake Death!)។ ឥឡូវក្រសួងមហាផ្ទៃបានស៊េីបអង្កេតនិងមានភស្តុតាងគ្រប់គ្រាន់​ មនុស្សស្លាប់និងរងរបួសដោយត្រូវគ្រប់បាញ់ប្រហារ​របស់ថៃ មិនក្លែងបន្លំមនុស្សស្លាប់និងរងរបួសស្អីនោះទេ!!

សង្គមសុីវិល័យនិងសម័យឌីយីថល​ យុទ្ធសាស្ត្រប្រែនិងលាបពណ៌បែបនេះ​ អាចរងនូវភាពអាម៉ាស់មិនខានឡេីយ!

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print