ខេត្តប៉ៃលិន-យោងតាមរបាយការណ៍
របស់នគរបាលក្រុងបានឲ្យដឹងថា÷ កាល
ពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងផែននគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ៃលិន/ទួលល្វា បានចុះបង្រ្កាបជាក់ស្តែងករណីចោរកម្មលួច មានស្ថានទម្ងន់ទោស(គាស់ផ្ទះ,កាត់ខ្សែភ្លើង,និងលួចសម្ភារៈផ្សេងៗ)ចំនួន០១ករណី។
នគរបាលជំនាញក្រុងបានបន្តថា-ករណីអំពីរឿងហេតុ , កាលពីវេលាម៉ោង១៥,៣០នាទីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងនគរបាលចំណុះអង្គភាពអធិការដ្ឋាននគរបាលក្រុងប៉ៃលិន តាមមុខសញ្ញាដែលប្រព្រឹត្តបទល្មើស មានឈ្មោះ ទៀង សំណាង ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិបរយ៉ាខា សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានដេញដល់ចំណុចផ្លូវបំបែកជាបួនចំការកាហ្វេ ស្ថិតនៅភូមិអូរច្រាកើត សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ភ្លាមនោះកម្លាំងសមត្ថកិច្ចយើង បានកាក់មុខសញ្ញានេះឱ្យឈប់តែមុខសញ្ញានេះមិនបានឈប់ក៏បានជិះម៉ូតូបុកមកលើសមត្ថកិច្ចគឺលោកវរសេនីយ៍ត្រី សឿ ឡងឌី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ៃលិន បណ្តាលឱ្យរងរបួសចំស្មងជើងខាងស្តាំ(ដេរចំនួន៥ថ្នេរ)ក្រោយពីបុករួចក៏ដួលម៉ូតូ ជនសង្ស័យរត់ចូលព្រៃត្រូវបានកម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋតាមឃាត់បាន។
សមត្ថកិច្ចជំនាញបានបន្តទៀតថា-ក្រោយពីធ្វើការសាកសួរជនសង្ស័យខាងលេី បានឆ្លើយសារភាពថាខ្លួនធ្លាប់បានធ្វើសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋ ចំនួន០៥ករណី និងបានប្រព្រឹត្តិអំពេីលួច កាត់ខ្សែភ្លើង ចំនួន០៧លេីក។
-បច្ចុប្បន្ន ជនរងគ្រោះដែលជាដើមបណ្តឹងចំនួន០២នាក់ ដូចខាងក្រោម៖
១-ឈ្មោះ ចក់ ឫទ្ធី ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរមន្រ្តីរាជការ រស់នៅភូមិអូរតាពុកលេី សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
២-ឈ្មោះ សឿ ឡងឌី ភេទប្រុស អាយុឆ្នាំ ៣៨ឆ្នាំ មុខរបរនគរបាល រស់នៅភូមិអូរតាពុកលេី សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
សមត្ថកិច្ចនគរបាលបានបញ្ជាក់ថា÷ ជនសង្ស័យខាងលើជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារខេត្តប៉ៃលិន ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស(គាស់ផ្ទះ)និងមានផ្ទុកនូវសារធាតុញៀន(+)។ ក្រោយមកត្រូវបានតុ
លាការដោះលែងចេញពី ព័ន្ធនាគារឲ្យមករស់នៅលំនៅដ្ឋានវិញ ជនសង្ស័យនេះ នៅ
តែដើរលួចបន្តទៀត.
សមត្ថកិច្ចនគរបាលជំនាញថាI-វត្ថុតាងដកហូតសរុបរួមមាន៖
១-ម៉ូតូម៉ាកសង់ ពណ៌ខ្មៅ សេរីឆ្នាំ២០១៤ ពាក់ស្លាកលេខភ្នំពេញ1CH-7425 ចំនួន០១គ្រឿង
២-ខ្សែភ្លេីង០១ដុំ ប្រហែល៥០ម៉ែត្រ
៣-ដែកចន្ទាសឡាន ចំនួន១០ដេីម
៤-ដុំឌីណាម៉ូភ្លេីង ចំនួន០៣ដុំ
៥-អាគុយបាស់ ចំនួន០១ដុំ
៦-ដែកដឺរ៉ា ចំនួន០៣ដុំ ។
-យោង៖ពាក្យបណ្តឹងរបស់ជនរងគ្រោះ ទាំង ០២នាក់ខាងលើ សំណូមពរឱ្យសមត្ថកិច្ច អនុវត្តតាមនីតិវិធីច្បាប់។
ដោយ÷ស សារ៉េត










