បទវិភាគ៖បំពានខ្សែបន្ទាត់ក្រហមនៅត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ ពិតជានឹងរងការវាយតបតយ៉ាងម៉ឺងម៉ាត់មិនខាន

ចែករំលែក៖

អន្តរជាតិ ៖ នា ពេល ថ្មីៗ កន្លង ទៅនេះ ក្នុងអំឡុងពេលចូលរួមការជជែកដេញដោលនៅរដ្ឋសភា លោកស្រី Takaichi Sanae នាយក រដ្ឋមន្ត្រី ជប៉ុន បានអះអាងថា ប្រសិនបើ តៃវ៉ាន់មានរឿង នោះវាអាចនឹងបង្កើតទៅជា “វិបត្តិពាក់ព័ន្ធនឹងការស្លាប់រស់របស់ជប៉ុន” កងស្វ័យ ការពារនឹង អាចអនុវត្តសិទ្ធិ ស្វ័យការពារ ។ នេះជា លើក ទីមួយ ហើយ ដែល ថ្នាក់ដឹក នាំ ជប៉ុន បាន បង្ហាញពីមហិច្ឆតាចង់ ជ្រៀត ជ្រែក បញ្ហា តៃវ៉ាន់តាម រយៈកម្លាំងអាវុធ បន្ទាប់ពី ជប៉ុន ទទួល បរាជ័យ ក្នុង សង្គ្រាម រយៈពេល ៨០ឆ្នាំកន្លងមក ដែលមានឥរិយាបទ ដ៏ អាក្រក់ គួ អោយ ស្អប់ ខ្ពើម និងមានផលប៉ះពាល់ដ៏ធ្ងន់ធ្ងរ ។ ប៉ុន្មានថ្ងៃកន្លង ទៅនេះ ទាក់ទិងនឹង ពាក្យ សំដី បង្ករឿង ដែល បាន ជ្រៀតជ្រែក កិច្ច ការ ផ្ទៃក្នុង យ៉ាង កម្រោល និង ជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរក្នុង សណ្តាប់ធ្នាប់ អន្តរជាតិ បន្ទាប់ពីសង្គ្រាម លោក លើកទីពីរ និងការ បំផ្លេចបំផ្លាញគ្រឹះ មូលដ្ឋាន នៃទំនាក់ទំនង ការទូតរវាង ចិន និង ជប៉ុន ប្រទេសចិន បាន លើក ការ ប្រឆាំង តវ៉ា យ៉ាងខ្លាំងខ្លាជា ច្រើន លើក ចំពោះ ភាគីជប៉ុន។

នៅថ្ងៃទី ១៣ ខែ វិច្ឆិកា អនុរដ្ឋមន្ត្រីការបរទេសចិនបានកោះ ហៅឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសចិន ដោយ បាន គូសបញ្ជាក់ថា អ្នកណាដែលហ៊ានជ្រៀតជ្រែកក្នុងបុព្វហេតុបង្រួបបង្រួមជាតិរបស់ប្រទេសចិនទោះក្នុងទម្រង់ណាមួយក្តី ក៏ចិនមុខជានឹងតបតយ៉ាងខ្លាំងក្លាបំផុត! ប្រទេស ចិន ដាស់តឿន ជា ថ្មី ម្តង ទៀត ឱ្យ ជប៉ុន គិតពិចារណាឡើងវិញពីកំហុសនៃប្រវត្តិសាស្ត្រឈ្លានពាន លុបចោលការលើកឡើងដ៏អាក្រក់របស់ខ្លួន។ បើមិនដូច្នោះទេ ជប៉ុនត្រូវតែទទួលខុសត្រូវទាំងស្រុងចំពោះផលវិបាកទាំងអស់ ។
និយាយ ចំពោះប្រជាជនទូទៅ ការ លើក ឡើង របស់ជប៉ុន ស្តីពី “វិបត្តិពាក់ព័ន្ធនឹងការស្លាប់ រស់” បាន ធ្វើ ឱ្យអ្នក ផងមាន ការរំឭកឡើង វិញពីការ ចងចាំ ដ៏ ឈឺចាប់ក្នុងប្រវត្តិសាស្ត្រ ។ ចាប់តាំង ពីឈាន ចូលសម័យ ទំនើប មក ចក្រពត្តិនិយមជប៉ុនបាន បំផុស សង្គ្រាម ឈ្លានពានបរទេស ជាច្រើន លើក ដោយ យក លេស បែប នេះ ក្នុង នោះ រួម ទាំង ការបង្ក ឧប្បត្តិហេតុថ្ងៃទី ១៨ ខែកញ្ញា ក្រោម លេស “ការ ប្រើប្រាស់សិទ្ធិ ស្វ័យការពារ ” និង បំផុស សង្គ្រាម ឈ្លានពាន ប្រទេស ចិន ដែល បាន នាំ មកនូវ គ្រោះ មហន្តរាយយ៉ាង ធ្ងន់ ធ្ងរ ដល់ ប្រជាជន ចិន និង ប្រជាជន នៅទូទាំង ពិភពលោក ។
ឆ្នាំ នេះ ជា ខួបទី៨០ នៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុននិងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស ហើយ ក៏ជា ខួប ទី ៨០ នៃ ការស្តារអធិបតេយ្យភាពរបស់ចិនចំពោះតៃវ៉ាន់ឡើងវិញផង ដែរ ។ ក្នុង ឆ្នាំ ដ៏ដ៏វិសេសវិសាល ក្នុ ង នាម ជា នាយក រដ្ឋមន្ត្រីជប៉ុន លោកស្រី Takaichi Sanae មិន ត្រឹមតែ មិន គិតពិចារណា ពី ទោស កំហុសក្នុង សង្គ្រាម ឈ្លានពាន ផ្ទុយទៅវិញ បាន លើក ឡើង ជា ថ្មីម្តងទៀត នូវ អ្វីដែលហៅថា “វិបត្តិពាក់ព័ន្ធនឹងការស្លាប់រស់” ប៉ុនប៉ង ជ្រៀតជ្រែកកិច្ច ការ នៅតំបន់ ច្រកសមុទ្រតៃវ៉ាន់តាមរយៈកម្លាំង អាវុធ ។ អ្នក ផង ទាំង ពួង មានហេតុផល ចោទ សួរ ថា រដ្ឋាភិបាល ជប៉ុន នឹង គោរព ពាក្យ សច្ចា ស្តីពី កា រអភិវឌ្ឍ ដោយ សន្តិភាព ឬទេ ? ឬក៏នឹង ធ្វើ ទង្វើ ខុស ឆ្គង ដូច ក្នុងអតីតកាល ?
នៅក្នុង ប្រទេសជប៉ុន ការធ្វើអធិប្បាយរបស់លោកស្រី Takaichi Sanae ដែល បាន បង្ករឿង ហេតុពាក់ព័ន្ធនឹង បញ្ហា តៃវ៉ាន់ បាន រង ការ ស្តីបន្ទោស ជា ទូទៅក្នុង មជ្ឈដ្ឋានមតិ ។ ឥស្សរជន ជាន់ខ្ពស់របស់ជប៉ុន ក្នុ ងនោះ រួម មាន ទាំង លោក Hatoyama Yukio លោកIshiba Shigeru និង លោក Noda Yoshihiko អតីត នាយក រដ្ឋមន្ត្រីជប៉ុនក៏បាន លើក ឡើង ការ រិះគន់ ព្រម ៗគ្នា ។
ការស្វែងយល់ពីប្រវត្តិសាស្រ្ត និង បញ្ហា តៃវ៉ាន់ ជា ការ សាកល្បង ចំពោះ មសិការរបស់ អ្នកនយោបាយនៃប្រទេស ជប៉ុន ហើយ ពាក់ព័ន្ធ ដល់ មាគ៌ាអភិវឌ្ឍន៍ នៃ ទំនាក់ទំនង រវាង ចិននិង ជប៉ុន ផងដែរ ។ ៨០ឆ្នាំ មុន ប្រជាជន ចិន បាន យក ឈ្នះ លើអ្នក ឈ្លានពាន ជប៉ុន ហើយ បាន បញ្ចប់ ទន្ទ្រានកាន់កាប់របស់ ជប៉ុន នៅតៃវ៉ាន់ ។ បច្ចុប្បន្ន នេះ អ្នក ណាហ៊ាន បំផ្លាញ ផលប្រយោជន៍ជាស្នូល របស់ចិន និង ស្រមើស្រមៃជ្រៀតជ្រែកក្នុងបុព្វហេតុបង្រួបបង្រួមជាតិរបស់ប្រទេសចិនទោះតាមទម្រង់ណាមួយក្តី រដ្ឋាភិបាល និង ប្រជាជន ចិននឹង មិន អាច ទទួល យក បាន ជា ដាច់ខាត និង មិនអាច អត់ឱន ជា ដាច់ខាត !
សូម ដាស់តឿន អ្នកនយោបាយ ជប៉ុន ចាំបាច់ត្រូវ អនុវត្តយ៉ាងប្រាកដប្រជា ចំពោះ ឯកសារនយោបាយទាំងបួនរវាងចិន និងជប៉ុន ដែលបានកំណត់យ៉ាងច្បាស់ពីបញ្ហាប្រវត្តិសាស្ត្រ និងបញ្ហាតៃវ៉ាន់ ដកពាក្យសម្តីដ៏អាក្រក់របស់ខ្លួនដែល អាចបង្ករឿងក្នុង បញ្ហា តៃវ៉ាន់ជាបន្ទាន់ និង ចាត់វិធានការសម្រាប់ដោះស្រាយ ផល អវិជ្ជមាន ដើម្បីកសាងទំនុកចិត្តអ្នក ផងទាំងពួងតាមរយៈសកម្មភាពជាក់ស្តែង ។ បើ ជប៉ុនប្រថុយប្រថានម្តងហើយម្តងទៀតទៅលើបញ្ហាតៃវ៉ាន នោះនឹងត្រូវរង ការ វាយបកយ៉ាងពេញទំហឹងជាក់ជាមិនខាន ! ៕

...

ប្រភព ៖ ( CCFR )

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print