ទុកម៉ូតូមុខហាងភ្លេចដកសោ ជនសង្ស័យពីរនាក់ឃេីញឱកាសល្អលួចជិះទៅបាត់

ចែករំលែក៖

ភ្នំពេញ៖​ យុវជនម្នាក់ខណៈទុកម៉ូតូនៅមុខហាងភ្លេចដកសោចេញស្រាប់តែមានជនសង្ស័យ២នាក់ឃេីញឱកាសល្អឡេីងបញ្ឆេះជិះគេចខ្លួនបាត់​ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង២និង៣០នាទីរសៀល​ ថ្ងៃទី១៥​ ខែវិច្ឆិកា​ ឆ្នាំ២០២៥​ នៅក្នុងបុរីពិភពថ្មីត្រពាំងថ្លឹង​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ។

ម៉ូតូដែលជនសង្ស័យលួចយកទៅនោះម៉ាកហុងដាឌ្រីម​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1HN-8755​ ម្ចាស់ឈ្មោះលាង​ វិសាល​ ។ 

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុជនរងគ្រោះបានទុកម៉ូតូនៅមុខហាងដែលខ្លួនធ្វេីការ​ដោយភ្លេចដកសោចេញពីម៉ូតូ​។ មួយសន្ទុះក្រោយមកស្រាប់តែមានជនសង្ស័យចំនួន២នាក់ជិះម៉ូតូមួយគ្រឿងមកឈប់ក្បែរ ហេីយមានជនសង្ស័យម្នាក់ដេីរមកលួចជិះម៉ូតូទៅបាត់​ ភ្លាមនោះជនរងគ្រោះដេញតាមដែរតែតាមមិនទាន់។ 

ក្រោយកេីតហេតុជនរងគ្រោះបានត្រឹ​មទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរ​បាលចោមចៅទី១​ ដេីម្បីសុំកិច្ចអន្តរាគមន៍៕ដោយ៖សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print