ភ្នំពេញ៖ យុវជនម្នាក់ខណៈទុកម៉ូតូនៅមុខហាងភ្លេចដកសោចេញស្រាប់តែមានជនសង្ស័យ២នាក់ឃេីញឱកាសល្អឡេីងបញ្ឆេះជិះគេចខ្លួនបាត់ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងបុរីពិភពថ្មីត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
ម៉ូតូដែលជនសង្ស័យលួចយកទៅនោះម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1HN-8755 ម្ចាស់ឈ្មោះលាង វិសាល ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុជនរងគ្រោះបានទុកម៉ូតូនៅមុខហាងដែលខ្លួនធ្វេីការដោយភ្លេចដកសោចេញពីម៉ូតូ។ មួយសន្ទុះក្រោយមកស្រាប់តែមានជនសង្ស័យចំនួន២នាក់ជិះម៉ូតូមួយគ្រឿងមកឈប់ក្បែរ ហេីយមានជនសង្ស័យម្នាក់ដេីរមកលួចជិះម៉ូតូទៅបាត់ ភ្លាមនោះជនរងគ្រោះដេញតាមដែរតែតាមមិនទាន់។
ក្រោយកេីតហេតុជនរងគ្រោះបានត្រឹមទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅទី១ ដេីម្បីសុំកិច្ចអន្តរាគមន៍៕ដោយ៖សុខាសែនជ័យ










