ចាប់ចោរឆក់ទូរស័ព្ទដៃបាន១នាក់ហើយ នៅឃុំវាលរេញ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ មន្ត្រីនគរបាលស្រុកព្រៃនប់បានឱ្យដឹងនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០២៥នេះថា នគរបាលចាប់ ចោរឆក់ទូរសព្ទ័ដៃបាន១នាក់ ហើយកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងចាត់ការតាមច្បាប់។

នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង២៖១៥នាទីទាបភ្លឺ នៅលើផ្លូវជាតិលេខ៤ ចំនុចមុខធនាគារABA ស្ថិតនៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះ សីហនុ មានករណីលួចឆក់ទូរសព្ទ័ដៃពីជនរងគ្រោះ ១គ្រឿងម៉ាក Oppo ពណ៌ប្រផេះ ជារបស់ជនរងគ្រោះ ឈ្មោះ កៅ នាង ភេទស្រី អាយុ៣៥ ឆ្នាំ មុខរបររត់តុ មានទីលំនៅស្នាក់នៅបន្ទប់ជួល ថិតនៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោយពីធ្វើ សកម្មភាពរួចជនសង្ស័យបានគេចខ្លួនបាត់។

ក្រោយពីបានទទួលព័ត៌មាននិងដោយមានការដឹកនាំចង្អុលបង្ហាញ ពីលោកវរសេនីយ៍ឯក អ៊ួង វុទ្ធី អធិការនគរបាលស្រុកព្រៃនប់ បានដឹកនាំបញ្ជាកម្លាំងជំនាញនិងប៉ុស្តិ៍នគរបាលរដ្ឋបាល ធ្វើការដេញស្ទាក់ឃាត់ខ្លួនបានតែម្តងជនសង្ស័យបានចំនួន០១នាក់ឈ្មោះ បឹប រស្មី ភេទប្រុស អាយុ ៣៣ ឆ្នាំ មុខរបរ ជាងផ្សារដែក មានទីលំនៅ ភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ដកហូតវត្ថុតាងរួមមាន៖ ម៉ូតូចំនួន០១គ្រឿងម៉ាកទ្រីមសងសារីឆ្នាំ2008 ពាក់ផ្លាកលេខ1A 9567 ជារបស់ជនសង្យ័យជិះធ្វើសកម្មភាព ទូរស័ព្ទចំនួន០1គ្រឿង ទូរសព្ទ័ម៉ាក Oppo ពណ៍ប្រផេះជារបស់ជនរងគ្រោះ។

...

ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីចាត់ការបន្តតាមនីតីវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print