អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋមួយកន្លែងក្នុងខណ្ឌឬស្សីកែវយ៉ាងសន្ធោសន្ធៅ បានភ្ញាក់ផ្អើលដល់មន្ត្រីជំនាញចុះអន្តរាគមន៍ បាញ់ទឹកពន្លត់

ចែករំលែក៖

ភ្នំពេញ៖ ផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងរួមទាំងសម្ភារៈមួយចំនួនត្រូវបានអគ្គីភ័យលេបត្របាក់អស់ស្ទើរទាំងស្រុងបង្កការភ្ញសក់ផ្អើលដល់ពលរដ្ឋក្បែខាងនិងសមត្ថកិច្ច ចេញរថយន្តមកជួយអន្តរាគមន៍បាញ់ពន្លត់ កាលពីវេលាម៉ោង៣:២០នាទី ទៀបភ្លឺ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០២៥ ស្ថិត តាម បណ្ដោយ ផ្លូវ ៣៥៥ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

​ តាមប្រភពពីព័ត៌មានពីកន្លែងកើតហេតុបានហើយដឹងថា​ នៅមុនពេលកើតហេតុដោយពួកគាត់បានឃើញសែងហ៊ុយចេញពីផ្ទះកើតហេតុខាងលើខ្លាំងរួចក៏បង្កទៅជាអណ្ដាតភ្លើងឆេះយ៉ាងសន្ធោរៗ។ភ្លាមនោះពួកគាត់ក៏បាននាំគ្នាទាញពន្យល់ទឹកបាញ់ទប់ស្កាត់ជាបន្តោសន្ននិងទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានសូមរថយន្តពន្លត់អគ្គីភ័យមកជួយអន្តរាគមន៍បន្ទាន់ក្រមោកសមត្ថកិច្ចមូលដ្ឋានក៏ប្រញាប់ទាក់ទងទៅកម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍ជាច្រើនគ្រឿងធ្វើការជួយបាញ់ពន្លត់អស់រយៈពេលជាច្រើនម៉ោងទើបភ្លើងរលត់ទៅវិញជាស្ថាពរ។

...

ក្រោយពីពន្លត់ចប់ឃើញថាកម្លាំងសមត្ថកិច្ចជំនាញប្រើប្រាស់រថយន្តទឹកអស់១៧គ្រឿង​ ។​ ក្នុងករណីនោះដែរមិនមានអ្នកស្លាប់និងរបួសនោះទេពោលគឺខូចខាតផ្ទះជាច្រើនក្នុងនិងសម្ភារៈក្នុងនោះមួយចំនួនតែប៉ុណ្ណោះ៕ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print